សត្វក្រៀលនិងឆ្កែចចក

 កោញ្ចជម្ពុកវត្ថុ

សត្វក្រៀលនិងឆ្កែចចក

សត្វក្រៀលមួយបានឃើញឆ្កែចចកដេកននៀលទៅមកដោយសេចក្តីឈឺចាប់នៅកណ្តាលព្រៃ រួ​ចចូលទៅរក​ ហើយក៏សួរថា អ្នកកើតអ្វីឬ?

អញ្ញតរោ ហិ កោញ្ចោ ឯកំ កោកំ អារញ្ញមជ្ឈេ វេទនាយ ឥតោ ចិតោ ច បវដ្តេន្តំ ទិស្វា តំ ឧបសង្កមិត្វា បុច្ឆិ កិន្តេ ឧប្បជ្ជតីតិ ។

ខ្ញុំលេបដុំសាច់ទៅ ប៉ុន្តែឆ្កឹងបានជាប់ត្រង់កណ្តាលករបស់ខ្ញុំ មិនអាចយកវាចេញបានទេ បើអ្នកអាណិតខ្ញុំ សូមជួយយកវា​ចេញពីករបស់ខ្ញុំផង ខ្ញុំនឹងជូនរង្វាន់ដ៏ល្អដល់អ្នក ។

អហំ មំសបេសឹ គិលមានោ, អដ្ឋិ  បន មម គលមជ្ឈេ លគ្គេត្វា, តំ អបនេតុំ ន សក្កោមិ;  សចេ មយិ ករុណាយេយ្យាសិ, មម គលស្មា តំ អបនេហិ, អហន្តេ សុន្ទរំ ទាយំ ទស្សាមីតិ  ។

សត្វក្រៀលលូកកវែងរបស់ខ្លួនចូលទៅក្នុងមាត់ឆ្កែចចក ហើយក៏អាចយកឆ្អឹងចេញបាន ។

កោញ្ចោ អត្តនោ ទីឃគីវំ កោកមុខេ បវេសេត្វា អដ្ឋឹ អបនេតុមសក្ខិ ។

កាលសត្វក្រៀលសួរដល់រង្វាន់ ឆ្កែចចកក៏គំរាមថា ការដែលមិនខាំករបស់អ្នក ចាត់ជាការគួរហើយ អ្នកចង់បានអ្វីពីខ្ញុំឬ?

ទាយេ ហិ កោញ្ចេន បុច្ឆិយមានេ, កោកោ សន្តជ្ជេសិ

យំ តវ គីវាយ អឌំសនំ, តំ យុត្តំ ; មយា​ កិញ្ចិ បត្ថេសីតិ ។

និទានរឿងនេះបង្ហាញថា ជនពាលតែងមើលមិន​ឃើញ​អំពើ​ល្អរបស់អ្នកដទៃ ។

អយមាខ្យាយិកា ទីបេតិ “ពាលោ បរកល្យាណំ ន បស្សតីតិ ។

loading…

វាក្យសព្ទ

កោញ្ចោ បុំ. សត្វក្រៀល

កោកោ បុំ. ឆ្កែព្រៃ

វេទនា​ ឥ.សេចក្តីឈឺចាប់

ទាយោ បុំ. រង្វាន់

 

Facebook Comments