ពង្សាវតារយួន7

yuanhist01

អុងទើងក្វាងទើបប្រឹក្សាយោបល់ជាមួយបងប្អូននិងមន្រ្តីថា នឹងលើកអុងវ៉ាងតុនជាចៅឡើងជាចៅមឿងព្រៃនគរ ព្រោះមើលឃើញថា ប្រជារាស្រ្តនិយមចូលចិត្ត នឹងបានកេណ្ឌកងទ័ពទៅវាយយកក្រុងវេវិញ ។

កងទ័ពក្រុងព្រៃនគរមិនទាន់បានលើកទៅផង អុងយ៉ាក អុងបាយ អុងដាមក៏លើកទ័ពមកវាយក្រុងព្រៃនគរបាន ចាប់អុងទើបក្វាង អុងវ៉ាងតុនបានហើយក៏ឲ្យសម្លាប់ចោល ។

អុងឈាងស៊ុនភៀសខ្លួនមកនៅក្រុងបន្ទាយមាស អុងឈាងស៊ុនមានកូនប្រុស ឈ្មោះ អុងក្លាក់ កូនស្រី ឈ្មោះ មូសេ សៀមហៅថា កោងើន ព្រះចៅក្រុងធនបុរីលើកកងទ័ពទៅវាយក្រុងបន្ទាយមាសទើបបានអុងឈាងស៊ុននិងគ្រួសារនាំចូលមកចិញ្ចឹមទុកក្នុងក្រុងធនបុរី ។

នៅចុងរជ្ជកាល ព្រះចៅក្រុងធនបុរីកើតវិកលចរិត អង្គុយស្មឹងស្មាធិ៍ឃើញថា អុងឈាងស៊ុនលេបពេជ្រមួយគ្រាប់ធំចូលទៅក្នុងពោះ ទើបបញ្ជាឲ្យតាមរកមក សួរដេញដោល អុងឈាងស៊ុនមិនទទួល ខាងក្រោយមក មានអ្នកពិតទូលថា អុងឈាងស៊ុនរកគេចខ្លួន ទើបត្រាស់បញ្ជាឲ្យសម្លាប់ចោលព្រមទាំងកូនប្រុស រកមើលពេជ្រក៏មិនឃើញ ប៉ុន្តែកោងើនជាកូនស្រីរបស់អុងឈាងស៊ុនក៏ឲ្យយកទៅចិញ្ចឹមទុកក្នុងវាំង  ។

loading…

ចំណែកអុងយ៉ាបា អុងឈាងស៊ឺ អុងហ្មាន់ ដែលគេចខ្លួនពីអុងយ៉ាកវេះវៀននៅក្នុងព្រៃសង្កាត់ក្រុងព្រៃនគរ អុងយ៉ាកឲ្យស្វែងរកចាប់ខ្លួនបាន ប៉ុន្តែអុងយ៉ាបា អុងហ្មាន់ក៏ឲ្យសម្លាប់ចោល ប៉ុន្តែអុងឈាងស៊ឺគេចខ្លួនទៅបាន អុងយ៉ាកបង្រ្កាបប្រាបប្រាមក្រុងព្រៃនគររួចហើយក៏តាំងខ្លួនឯងឡើងជាអុងចៅ ហៅថា តៃសឺន លើកទៅនៅក្រុងគុយយើន តាំងក្រុងគុយយើនជារាជធានី លើកខ្លួនឯងជាស្តេចផែនដី ទើបតាំងអុងបាយជាប្អូនកណ្តាលឡើងជាចៅមឿង ឈ្មោះ បាកបិនយឿងនៅក្រុងព្រៃនគរ តាំងអុងដាមជាប្អូនពៅជាចៅមឿង ឈ្មោះ ឡុងយឿង ទៅរក្សាក្រុងវេ ហើយអុងឡុងយឿងជាចៅមឿងក្រុងវេ ក៏លើកទៅវាយក្រុងតុងកឹង  ព្រោះយល់ថា ពួកក្រុងតុងកឹងទើសចិត្តថា ប្រឆោតឲ្យលើកកងទ័ពមកជួយវាយក្រុងវេ លុះវាយបានហើយក៏មិនតាំងអុងវ៉ាងតុន ត្រឡប់ជាយករាជសម្បត្តិដើម្បីខ្លួនឯងវិញ ។

 

 

Facebook Comments