ពញាហ្វាទឡ្ហៈតាំងខ្លួនឡើងជាសម្តេចហ្វាទឡ្ហៈមហារាជបពិត្រ

 

fatalaha_king1-jpg

គ្រានោះ ព្រះពញាហ្វាទឡ្ហៈ មូ តាំងខ្លួនឡើងជាសម្តេចហ្វាទឡ្ហៈមហារាជបពិត្រ ឲ្យព្រះពញាស្រីធិករណ៍ ប៉ុក ដែលជាភីលៀងអ្នកអង្គអេង ឡើងជាព្រះពញាវាំង ព្រះពញាវិបូល្យរាជ សូ ឡើងជាព្រះពញាក្រឡាហោម ព្រះពញាសែនទងហ្វា ពាង ឡើងជាព្រះពញាចក្រី ។សម្តេចហ្វាទឡ្ហៈទំនុកបម្រុងព្រះអង្គឯងគ្រប់គ្រងផែនដី ។

ចំណែកខាងព្រះពញាយមរាជ បែន ដែលជារាជបម្រើចាស់របស់សម្តេចព្រះរាមរាជា ជាមិត្ររួមសម្បថជាមួយព្រះពញាក្រឡាហោម សូ ៗ ជួយគិតដោះស្រាយ ទើបមិនស្លាប់ សម្តេចហ្វាទឡ្ហៈឲ្យទៅនៅជាមួយព្រះពញាតេជោ ឯក្រុងកំពង់ស្វាយ ។

loading…

ដំណើររឿងដែលពញាខ្មែរក្បត់ចាប់សម្តេចព្រះរាមរាជាធ្វើគុតនោះបានឮទៅដល់ព្រះចៅក្រុងធនបុរី ៗ ទ្រង់ពិរោធជាខ្លាំង ទ្រង់ព្រះចិន្តាថា  ព្រះពញាយមរាជ បែន ជាមនុស្សជំនិតរបស់សម្តេចព្រះរាមរាជា មិនការពារចៅហ្វាយនាយ បណ្តោយឲ្យគេបៀតបៀនបាន ទើបប្រើឲ្យព្រះអង្គកែវនាំសុភអក្សរទៅដល់សម្តេចហ្វាទឡ្ហៈស្នើសុំខ្លួនព្រះពញាយមរាជ បែន មកដាក់ទោសឯក្រុងធនបុរី សម្តេចហ្វាទឡ្ហៈទ្រង់ប្រគល់ខ្លួនព្រះពញាយមរាជ បែន ឲ្យព្រះអង្គកែវ ឡើងមកក្រុងធនបុរី  ហើយព្រះចៅក្រុងធនបុរីត្រាស់បញ្ជាឲ្យយកខ្លួនទៅដាក់គុក  ។សម្តេចចៅហ្វាពញាមហាក្សត្រសឹកក៏ទំនុកបម្រុងព្រះពញាយមរាជ បែន ឲ្យរស់នៅក្នុងគុកយ៉ាងសុខស្រួល ។

 

Facebook Comments