៧ : ៩ វគ្គា បញ្ចបញ្ចសោ មន្តា.
១) ប្រែរៀងសេចក្តី
ព្យញ្ជនៈតាមពួកនីមួយ ៗ ៥ តួ មាន ម ជាទីបំផុត ឈ្មោះថា វគ្គ ។
២) ប្រែលោតប្រយោគ
ព្យញ្ជនា រីព្យញ្ជនៈទ. មន្តា ដែលមាន ម ជាទីបំផុត ហោន្តិ រមែងជា វគ្គា ឈ្មោះថាជាវគ្គ បញ្ចបញ្ចសោ ដោយនូវចំណែកនៃព្យញ្ជនៈ ៥ តួ ៗ ។
៣) សម្ពន្ធ
មន្តា វិសេសនៈ នៃ ព្យញ្ជនា ៗ សយកត្តា ក្នុង ហោន្តិ ៗ អាខ្យាតបទ កត្តុវាចកៈ បញ្ចបញ្ចសោ តតិយាវិសេសនៈ ក្នុង ហោន្តិ វគ្គា វិកតិកត្តា ក្នុង ហោន្តិ ។
✹ ក្នុងសូត្រទី៧ មាន ៣ បទ គឺ វគ្គា-បញ្ចបញ្ចសោ-មន្តា
វគ្គា ប្រែថា វគ្គ, ពួក, ក្រុម, គឺ ព្យញ្ជនៈ ២៥ តួ
បញ្ចបញ្ចសោ ប្រែថា ដោយចំណែកនៃព្យញ្ជនៈ ៥ តួ ៗ តាំងវិគ្គហៈថា បញ្ចបញ្ចវិភាគេនាតិ វា បញ្ច បញ្ច ឯតេសមត្ថីតិ វា បញ្ចបញ្ចសោ ប្រែថា ឈ្មោះថា បញ្ចបញ្ចសោ ព្រោះអត្ថថា ដោយចំណែកនៃព្យញ្ជនៈ ៥ តួ និង ៥ តួ ឬថា វគ្គទាំងនោះមានព្យញ្ជនៈ ៥ តួ ៗ ។
*បញ្ចបញ្ចវិភាគោ វិគ្រោះថា បញ្ចន្តំ ច បញ្ចន្តំ ច ព្យញ្ជនានំ វិភាគោ * ចំណែកនៃព្យញ្ជនៈ ទ. ៥ តួ និង ៥ តួ ។
ប្រែលោតប្រយោគ
បញ្ចបញ្ចវិភាគេន ដោយនូវចំណែកនៃព្យញ្ជនៈ ៥ តួៗ ឥតិ ព្រោះហេតុដូច្នោះ បញ្ចបញ្ចសោ ឈ្មោះថា បញ្ចបញ្ចសោ ៗ ដោយនូវចំណែកនៃព្យញ្ជនៈ ៥ តួៗ វា ឬ វា ឬថា ព្យញ្ជនា រីព្យញ្ជនៈទ. បញ្ច បញ្ច ៥ តួៗ ឯតេសំ វគ្គានំ នៃវគ្គទ. អម្បាលនោះ អត្ថិ មាន ឥតិ ព្រោះហេតុដូច្នោះ បញ្ចបញ្ចសោ ឈ្មោះថា បញ្ចបញ្ចសោ ៗ ដោយនូវពួកនីមួយ ៗ មានព្យញ្ជនៈ ៥ តួ ។
✹ មន្តា ប្រែថា មាន ម អក្សរជាទីបំផុត វិគ្រោះហ៍ថា មោ អន្តោ យេសំ តេ មន្តា
✹ ប្រែលោតប្រយោគ
មោ រី ម អក្សរ អន្តោ ជាទីបំផុត យេសំ ព្យញ្ជនានំ នៃព្យញ្ជនៈទ. អម្បាលណា តេ ព្យញ្ជនា រីព្យញ្ជនៈទ. អម្បាលនោះ មន្តា ឈ្មោះថា មន្តា ៗ ព្យញ្ជនៈទ. មាន ម អក្សរជាទីបំផុត ។
✹ កម្មវត្ថុនៃសូត្រ
សូត្រនេះប្រាប់ថា ក្នុងព្យញ្ជនៈ ៣៣ តួ
ព្យញ្ជនវគ្គមាន ៥ វគ្គ គឺ
- កខគឃង ហៅថា កវគ្គ
- ចឆជឈញ ហៅថា ចវគ្គ
- ដឋឌឍណ ហៅថា ដវគ្គ
- តថទធន ហៅថា តវគ្គ
- បផពភម ហៅថា បវគ្គ ។