៥ មាសក គឺ អ្វី អាចគណនាបានតម្លៃប៉ុន្មាននៅសម័យនេះ

៥ មាសក គឺ អ្វី តើអាចគណនាបានតម្លៃប៉ុន្មាននៅសម័យនេះ

មានបញ្ហាមួយដែលពិបាកនឹងដោះស្រាយសម្រាប់យុគបច្ចុប្បន្ន​ ធម្មកថិក អ្នកសិក្សាធម៌វិន័យ អ្នករៀនបាលី ឬ ពុទ្ធសាសនិកជន​សឹងតែទូទៅ នាំគ្នាឆ្ងល់ សង្ស័យ សន្ទិះ រកទីបំផុតគ្មាន  គឺ ទាក់ទងនឹង​ព្រះវិន័យដែលព្រះពុទ្ធជាម្ចាស់បានបញ្ញត្តថា ភិក្ខុលួចទ្រព្យគេតាំងពី ៥ មាសក​ ឡើងទៅ ត្រូវអាបត្តិបារាជិក

ចំណុចបញ្ហា គឺ ៥ មាសក គឺ តម្លៃប៉ុន្មាន បើធៀបនឹងយុគសម័យ​បច្ចុប្បន្ន

មាសក ជារូបិយបណ្ណដែលប្រើនៅយុគសម័យពុទ្ធកាល ដែលមាន​អត្រាដោះដូរ គឺ

៤ វីហិ(គ្រាប់ស្រូវ) = ១ គុញ្ជា

២ គុញ្ជា = ១ មាសក

៥ មាសក = ១ បាទ

៤ បាទ = ១ កហាបណ

តាមអដ្ឋកថា​ លោកថា ៥ មាសក = ២០ គ្រាប់ស្រូវនៃតម្លៃមាស មានន័យថា ១ បាទ = ២០ គ្រាប់ស្រូវ ចំណុចបញ្ហាបន្តទៀត គឺ តើគ្រាប់ស្រូវ ១ គ្រាប់ទម្ងន់ប៉ុន្មាន តាមការគណនាជាទូទៅ គ្រាប់ស្រូវ ១ គ្រាប់មានទម្ងន់ ០.០២៥ ក្រាម ហេតុនោះ យើងអាចគណនាបានថា ២០ គុណនឹង ០.០២៥ ស្មើ ០.៥ ក្រាម

20 X 0.025 = 0.5

បញ្ហាបន្តទៀត គឺ តើមាស ១ បាទ មានទម្ងន់ប៉ុន្មាន តាមការគណនាជាទូទៅ មាស ១ បាទ មានទម្ងន់ ១៥.២ ក្រាម ហេតុនោះ យើងអាចគណនាបានថា​ ១៥.២  ចែកនឹង ០.៥ ស្មើ ៣០.៤ នៃទម្ងន់មាស ១ បាទ

15.2 / 0.5 = 30.4

ចំណុចដែលយើងអាចគណនាតម្លៃបច្ចុប្បន្នបាន គឺ យើងត្រូវដឹងតម្លៃមាស ១៥.២ ក្រាម តើមានតម្លៃប៉ុន្មានរៀល នៅប្រទេសខ្មែរ តម្លៃប៉ុន្មានដុល្លារនៅបរទេស ឬ តម្លៃប៉ុន្មានបាទ នៅប្រទេសថៃ ឬ តម្លៃប៉ុន្មាននៅក្នុងប្រទេសនោះ ៗ

ឧ.នៅប្រទេសថៃ តម្លៃមាស ១៥.២ ក្រាម = ២០០០០ បាទ យើងអាចគណនាបានថា 20000/3០.4 = 657 បាទ ។

20000 / 30.4 = 657

សរុបសេចក្តីមកថា ភិក្ខុលួចលុយតាំងពី ៦៥៧ បាទជាដើមទៅនៅ សម័យបច្ចុប្បន្ន ត្រូវអាបត្តិបារាជិក ។

ស្រាវជ្រាវដោយព្រះមហាភិរម្យ មហា ៨ ប្រយោគ 

234 total views, 4 views today

Facebook Comments