សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 12 (OOP)

relational_operator

៣. សញ្ញាប្រៀបធៀប(relational operators)

សញ្ញានេះប្រើសម្រាប់ប្រៀបធៀបទិន្នន័យរវាងការិតខាងឆ្វេងនិងការិតខាងស្តាំរបស់សញ្ញានេះ លទ្ធផលដែលទទួលបាន គឺ តម្លៃពិត (True) ឬ តម្លៃកាឡៃ (False) ។  អធិប្បាយការធ្វើការរបស់សញ្ញានីមួយ ៗ ដូចតទៅនេះ

សញ្ញា អត្ថន័យ ឧទាហរណ៍
== ស្មើនឹង : ប្រៀបធៀបរវាងតម្លៃការិតខាង ឆ្វេងនិងតម្លៃការិតខាងស្តាំ របស់សញ្ញានេះថាតើមានតម្លៃស្មើគ្នាឬទេ បើស្មើគ្នាក៏ឲ្យលទ្ធផលជាតម្លៃពិត បើមិនស្មើគ្នាក៏ឲ្យលទ្ធផលជាតម្លៃកាឡៃ ។ A == B
!= មិនស្មើនឹង : ប្រៀបធៀបរវាងតម្លៃការិតខាងឆ្វេង និងតម្លៃការិតខាងស្តាំថាតើមានតម្លៃមិនស្មើគ្នាឬទេ បើមិនស្មើគ្នាក៏ឲ្យលទ្ធផលជាតម្លៃពិត បើស្មើគ្នា ក៏ឲ្យ លទ្ធផលជាតម្លៃកាឡៃ ។ A != B
> ច្រើនជាង : ប្រៀបធៀបតម្លៃការិតខាងឆ្វេងថាតើមាន តម្លៃច្រើនជាងតម្លៃការិតខាងស្តាំរបស់សញ្ញានេះឬទេ បើច្រើនជាង ក៏ឲ្យលទ្ធផលជាតម្លៃពិត បើតិចជាង ឬស្មើនឹងក៏ឲ្យលទ្ធផលជាតម្លៃកាឡៃ ។ A > B
>= ច្រើនជាងឬស្មើនឹង : ប្រៀបធៀបតម្លៃការិតខាងឆ្វេងថា តើមានតម្លៃច្រើនជាង ឬស្មើនឹងតម្លៃការិតខាងស្តាំ របស់សញ្ញានេះឬទេ បើច្រើនជាងឬស្មើនឹង ក៏ឲ្យ លទ្ធផលជាតម្លៃពិត បើតិចជាងក៏ឲ្យលទ្ធផល ជាតម្លៃកាឡៃ ។ A >= B
< តិចជាង : ប្រៀបធៀបតម្លៃការិតខាងឆ្វេងថា តើមានតម្លៃ តិចជាងតម្លៃការិតខាងស្តាំរបស់សញ្ញានេះឬទេ បើតិច ជាង ក៏ឲ្យលទ្ធផលជាតម្លៃពិត បើច្រើនជាង ឬស្មើនឹង ក៏ឲ្យលទ្ធផលជាតម្លៃកាឡៃ ។ A < B
<= តិចជាង ឬ ស្មើនឹង : ប្រៀបធៀបតម្លៃការិតខាងឆ្វេងថាតើ មានតម្លៃតិចជាង ឬស្មើនឹងតម្លៃការិតខាងស្តាំរបស់សញ្ញា នេះឬទេ បើតិចជាងឬស្មើនឹងក៏ឲ្យលទ្ធផលជាតម្លៃពិត បើច្រើនជាងក៏ឲ្យលទ្ធផលជាតម្លៃកាឡៃ ។ A <= B
loading…

ដើម្បីងាយយល់ សូមសិក្សាឧទាហរណ៍ខាងក្រោមនេះ

កំណត់តម្លៃឲ្យតួទុកតម្លៃ A = 10, B = 20

ឃ្លា ជំនួសតម្លៃ លទ្ធផល
A == B 10 == 20 False
A != B 10 != 20 True
A > B 10 > 20 False
A < B 10 < 20 True
B >= A 20 >= 10 True
B <= A 20 <= 10 False

 

1,032 total views, 0 views today

Facebook Comments