សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 5 (OOP)

oop6

ការប្រកាសនាមនាមកន្លងមក យើងប្រកាសត្រឹមតែពាក្យថា class  មិនមានពាក្យណាមួយនាំមុខ class នោះទេ

ថ្ងៃនេះ យើងនឹងសិក្សា Modifier សម្រាប់កំណត់សិទ្ធិការចូលដល់(Access) គុណសម្បត្តិ ឬ កិរិយារបស់ class ។

Modifier សន្មតឲ្យប្រើក្នុងភាសាខ្មែរថា និយាម ប្រែថា គ្រឿងកំណត់ ។

Access គឺ ការចូលដល់(ឧបវេស) Non-access គឺ ការចូលមិនដល់(អនុបវេស)

មានន័យថា class នីមួយ ៗ ដែលស្មេរកូដប្រកាសឡើងគួរតែកំណត់និយាមនាំមុខដើម្បីជាគ្រឿងកម្រិតសិទ្ធិការចូលដល់គុណសម្បត្តិ ឬ កិរិយារបស់ class នោះ ៗ ។

និយាម(Modifier) ចែកជា ២ ប្រភេទ គឺ Non-access Modifier និង Access Modifier  ។

oop7

Non-access Modifier មានដូចតទៅនេះ

 1. Static
 2. Final
 3. Abstract
 4. Synchronized
 5. Volatile ជាដើម

ពាក្យទាំងនេះយើងនឹងសិក្សាលម្អិតនៅពេលក្រោយ

Access modifier មាន ៤ គឺ

 1. Default
 2. Public
 3. Private
 4. Protected

យើងអាចសរសេរថា

 1. default លំនាំដើម

ប្រកាសនាមនាមដោយគ្មានពាក្យនាំមុខ

 

2. public ទូទៅ ឬ សាធារណៈ អាចចូលដល់គុណសម្បត្តិ ឬ កិរិយា របស់ class នេះបានពីគ្រប់កន្លែង

 

 1. private ចំពោះ ឬ អសាធារណៈ មិនអាចចូលដល់គុណសម្បត្តិ ឬ កិរិយាខាងក្នុង class នេះពី class ដទៃ បានទេ ប្រៀបដូចជាទ្វារបិទ

 

 

 1. protected កំណត់សិទ្ធិការចូលដល់គុណសម្បត្តិឬកិរិយារបស់ class មេពី class កូនប៉ុណ្ណោះ

oop_access_modifier

1,581 total views, 0 views today

Facebook Comments

Leave a Reply

Your email address will not be published.