សាសនា និង នយោបាយ

សាសនា និង នយោបាយ

បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។

អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើប មានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរ នយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់ មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន ។

ទាំងសាសនាទាំងនយោបាយសុទ្ធតែមានប្រភពមកពីកន្លែងតែមួយ គឺ សទ្ធារបស់ប្រជាជន គ្រាន់តែមានសេចក្តីលម្អិតផ្សេងខ្លះប៉ុណ្ណោះ គឺ សាសនាជាជម្រើស ប៉ុន្តែនយោបាយជាសេចក្តីចាំបាច់  ព្រោះថា ជីវិតមនុស្សឬពលរដ្ឋត្រូវរស់នៅក្នុងសង្គម ត្រូវប្រឈមមុខនឹងបញ្ហា​និងលក្ខខណ្ឌជាច្រើន ហេតុនោះអាយុជីវិតមហាជន​សព្វថ្ងៃទើបពឹង​អាស្រ័យទៅលើរដ្ឋទាំងដោយផ្ទាល់និងប្រយោល ។
ទោះជាយ៉ាងណាក៏ដោយ សាសនាក៏ត្រូវពឹងអាស្រ័យ​ទៅលើរដ្ឋ​ដើម្បីទ្រទ្រង់ស្ថានភាពរបស់ខ្លួនឯងក្នុងសង្គមយ៉ាងស្របច្បាប់ ដែរនិងដើម្បីមិនឲ្យទទួលរងសេចក្តីគំរាមកំហែងពីហេតុបច្ច័យនានា នៅពេលជាមួយគ្នានោះ រដ្ឋក៏ត្រូវពឹងអាស្រ័យទៅលើអំណាច​របស់​សាសនាដែលជាប្រភពសទ្ធារបស់ប្រជាជនយ៉ាងច្រើនដែរ ហេតុនោះទើបអាចនិយាយ​បាន​ថា គ្រឹះអំណាចរបស់រដ្ឋគឺជា​ផ្នែកមួយ​នៃគ្រឹះអំណាចរបស់សាសនា និងគ្រឹះអំណាចរបស់​សាសនា​ក៏ជាផ្នែកមួយនៃគ្រឹះអំណាចរបស់រដ្ឋ ។

loading…

 

364 total views, 0 views today

Facebook Comments