សង្ខេបប្រវត្តិភាសា Java

history_java_04

សង្ខេបប្រវត្តិភាសា Java

1) លោក James Gosling, លោក Mike Sheridan និងលោក Patrick Naughton ផ្តួចផ្តើមគម្រោងភាសា Java នៅខែមិថុនាឆ្នាំ 1991 ក្រុមវិស្វករព្រះអាទិត្យនេះហៅថា ក្រុមបៃតង (Green Team)។

2) ដើមឡើយ បានរចនាឡើងសម្រាប់របាប់បង្កប់ខ្នាតតូចក្នុឧបករណ៍អេឡិចត្រូនិកដូចយ៉ាង set-top Box ជាដើម ។
3) ដំបូង, ហៅថា «Greentalk” ដោយលោក James Gosling ហើយអក្សរកន្ទុយឯកសារ(file extension) គឺ .gt ។
4) បន្ទាប់ពីនោះ ក៏ហៅថា OAK ហើយត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគម្រោងបៃតង ។

ហេតុអ្វីបានជាក្រុមហ៊ុនព្រះអាទិត្យ(Sun Microsystems)ជ្រើសរើសយក Oak?

5) ដើមអូកគឺជានិមិត្តរូបនៃកម្លាំងហើយត្រូវបានជ្រើសរើសជាដើមឈើប្រចាំជាតិនៃប្រទេសជាច្រើន ដូចជា អាមេរិក, បារាំង, អាល្លឺម៉ង់, រ៉ូម៉ានី ជាដើម

history_java_03
6) នៅឆ្នាំ 1995 អូកត្រូវបានប្តូរឈ្មោះជា ” Java ” ព្រោះអូកជាយីហោពាណិជ្ជកម្មដោយបច្ចេកវិទ្យាអូករួចទៅហើយ ។

7) ហេតុអ្វីបានជាជ្រើសរើសយកឈ្មោះ Java សម្រាប់ភាសា Java? ក្រុមនេះបានប្រជុំគ្នាដើម្បីជ្រើសរើសឈ្មោះថ្មី ។ ពាក្យស្នើ បានដល់ “dynamic”, “revolutionary”, “Silk”, “jolt”, “DNA ” ជាដើម ពួកគេចង់បានអ្វីមួយដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃបច្ចេកវិទ្យានេះ: បដិវត្តន៍, ថាមវន្ត, រស់រវើក, ត្រជាក់, តែមួយគត់ហើយងាយស្រួលប្រកប និង ស្រណុកនិយាយ ។

history_java_01
យោងទៅតាម James Gosling និយាយថា “Java និង Silk គឺជាជម្រើសអាទិភាព” ព្រោះ Java មានតែមួយគត់ ហើយសមាជិកក្រុមភាគច្រើនពេញចិត្ត Java ។
8) Java ជាកោះមួយនៃប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលផលិតកាហ្វេដំបូង ហៅថា កាហ្វេជ្វា (Java coffee) ។
9) សូមកត់សម្គាល់ថា Java គ្រាន់តែជាឈ្មោះ មិនមែនអក្សរកាត់ទេ ។

history_java_02
10) បង្កើតឡើងដំបូងដោយលោក James Gosling នៅ Sun Microsystems ដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនសម្ព័ន្ធរបស់សាជីវកម្ម Oracle ហើយបានចេញផ្សាយនៅឆ្នាំ 1995 ។
11) នៅឆ្នាំ 1995 ទស្សនាវដ្តី Time បានហៅ Java ថាជាផលិតផលល្អឯកក្នុងចំណោមផលិតផល ល្អឯកទាំងដប់ប្រចាំឆ្នាំ 1995 ។

history_java_05

 

ប្រវត្តិកំណែភាសា Java Version History

កំណែភាសា Java ជាច្រើនត្រូវបានចេញផ្សាយ ។ ការចេញផ្សាយដែលមានស្ថេរភាពបច្ចុប្បន្នរបស់ភាសា Java  គឺ Java SE 8  ។

JDK = Java Development Kit ប្រដាប់បង្កើតកម្មវិធី Java

SE = Standard Edition ច្បាប់ស្តង់ដារ

  1. JDK Alpha and Beta (1995)
  2. JDK 1.0 (23rd Jan, 1996) ២៣ មករា ១៩៩៦
  3. JDK 1.1 (19th Feb, 1997) ១៩ កុម្ភៈ ១៩៩៧
  4. J2SE 1.2 (8th Dec, 1998) ៨ ឆ្នូ ១៩៩៨
  5. J2SE 1.3 (8th May, 2000) ៨ ឧសភា ២០០០
  6. J2SE 1.4 (6th Feb, 2002) ៦ កុម្ភៈ ២០០២
  7. J2SE 5.0 (30th Sep, 2004) ៣០ កញ្ញា ២០០៤
  8. Java SE 6 (11th Dec, 2006) ១១ ធ្នូ ២០០៦
  9. Java SE 7 (28th July, 2011) ២៨ កក្កដា ២០១១
  10. Java SE 8 (18th March, 2014) ១៨ មីនា ២០១៤

history_java_06

ពាក្យបញ្ញត្តិសម្រាប់បច្ចេកសព្ទមួយចំណួន

Software មនោភណ្ឌ

Hardware អយោភណ្ឌ

Program កម្មវិធី

Application កម្មញ្ញវិធី

Compile ប្រែកូដ

Run, execute ដំណើរការ

Source code កូដដើម

Bytecode កូដចុង កូដបាត

history_java_07

957 total views, 0 views today

Facebook Comments

Leave a Reply

Your email address will not be published.