វីរបុរសទាំង ៣ ចូលទៅរកខ្ទមស្រែ

ក្រោយពីសាត់អណ្តែតសែតអញ្ជង់មកជាច្រើនឆ្នាំ ឡៅពីបានសាងកិត្តិនាមដ៏ល្បីល្បាញក្នុងរឿងសាមកុកដោយបានលំឱនកាយចូល​ទៅរក​ ខុងបេង  ជាមហាប្រាជ្ញដែលមាននាមថា នាគកំបាំងកាយ  នៃភ្នំងោឡាំងកាំងដើម្បីអញ្ជើញមកជាទីប្រឹក្សាដល់ទៅ ៣ ​ដង នៅគ.ស.​២០៨ ​ហេតុការណ៍​នោះបាន​ធ្វើឲ្យឡៅពីមានលំនឹងរឹងមាំឡើងយ៉ាងទាន់ហន់និងជាទីខ្លាចក្រែងនៃគេឯងទូទាំងដែនទីជាលើកដំបូង ។

ចំណេរកាលតមក ចូឆូដែលមានងារជាមហាឧបរាជបានលើកទ័ពទៅវាយលុកនៅភូមិភាគខាងត្បូង ដោយប្រើព្រះរាជឱង្ការរបស់ព្រះបាទហៀនតេ​នៅ​គ.ស.២០៨  ទ័ពរបស់ចូឆូបានរុលទៅមុខយ៉ាងលឿន ហើយបានរឹបយកក្រុងកែងជីវពីឡៅចងជាកូនប្រុសរបស់ឡៅពាវដែលជាអតីតៈ​ចៅហ្វាយក្រុង ។​

ចម្បាំងនៅច្រាំងថ្មក្រហម

ចូឆូនៅតែរុលចុះទៅភាគខាងត្បូងដើម្បីតាមវាយប្រហារឡៅពី គូខ្នក់គូខ្នាញ់ លើសពីនោះ នៅត្រូវការរឹបយកកាំងតាំងជាដែនទីរបស់ស៊ុនកួន ប្រាថ្នាគ្រប់គ្រងដែនដីភាគខាងកើតនៃទន្លេយែងស៊ីកៀងទាំងមូល ដើម្បីរួបរួមប្រទេសជាឯកភាពនិងបានជារដ្ឋាធិបតីតែម្នាក់ឯងនៅគ.ស.​២០៨ ។

មហិច្ឆតារបស់ចូឆូបានរលំរលាយដោយសារទ័ពសម្ពន្ធមិត្ររវាងស៊ុន កួននិងឡៅពី ដឹកនាំដោយ ជីវយី និង​ ខុង​បេង ប្រើភ្លើងដុតទ័ពនាវារបស់ចូឆូ ទ័ពរបស់ចូឆូត្រូវរត់ក្រចាត់ក្រចាយទៅភាគខាងជើងវិញយ៉ាងជ្រហិតជ្រហម ចម្បាំងលើកនេះហៅថា ចម្បាំងសេកផេកចម្បាំងច្រាំង​ថ្ម​ក្រហម (Battle of the Red Cliff)ដ៏ល្បីរន្ទឺ ។

loading…

 

194 total views, 2 views today

Facebook Comments