វិធីប្រែបាលី២

how_to_translate_pali_01

៣.បទកាលសត្តមី

កាលសត្តមី បានដល់ នាមសព្ទដែលទាក់ទងនឹងកាល វេលា សម័យដែលចុះសត្តមីវិភត្តិ ដូចជា តស្មឹ កាលេ ក្នុងកាលនោះ ឬ ចុះបច្ច័យក្នុងនាម ដូចជា តទា ក្នុងកាលនោះ ឥទានិ ក្នុងកាលនេះ អជ្ជ ក្នុងថ្ងៃនេះ ស្វេ ក្នុងថ្ងៃស្អែក អថ គ្រានោះ ជាដើម

បើនិបាតដើមសេចក្តីនិងកាលសត្តមីមកព្រមគ្នា ឲ្យប្រែនិបាតដើមសេចក្តីមុន ហើយទើបប្រែកាលសត្តមីបន្ទាប់ ដូចជា អតីតេ កិរ  ប្រែថា កិរ បានឮថា អតីតេ ក្នុងកាលដែលកន្លងទៅហើយ តទា ច ប្រែថា ក៏ តទា ក្នុងកាលនោះ ជាដើម ។

៤.បទប្រធាន  ប្រែដោយព្យញ្ជនៈ ឬ លោតសព្ទ ថា រី ប្រែដោយអត្ថ ឬ រៀងសេចក្តីមិនមាន រី ទេ ។

បទប្រធាន បានដល់ សព្ទតទៅនេះ គឺ

  1. នាមទូទៅដែលជាបឋមាវិភត្តិ ដូចជា បុរិសោ រីបុរស សេដ្ឋី រីសេដ្ឋី កុលំ រីត្រកូល ជាដើម ។
  2. នាមកិតក៍ ដូចជា គមនំ រីដំណើរទៅ ករណំ រីកិរិយាធ្វើ ចិន្តនំ រីសេចក្តីគិត ។
  3. សមាសនាម ដូចជា រាជបុត្តោ រីបុត្រនៃព្រះរាជា កឋិនទុស្សំ រីសំពត់ដើម្បីកឋិន បត្តចីវរំ រីបាត្រនិងចីវរជាដើម ។
  4. តទ្ធិតនាម ដូចជា មនុស្សត្តំ រីភាវៈនៃមនុស្ស កតតា រីភាវៈនៃកម្មជាទង្វើដែលបុគ្គលធ្វើហើយ ជាដើម ។
  5. តុម្ហ និង អម្ហ សព្ទជាបឋមាវិភត្តិ ដូចជា តុម្ហ សព្ទ ប្រែថា ព្រះអង្គ លោក អ្នក នាង គេហ៍ ឯង អា ហង និង អម្ហ សព្ទ ប្រែថា ខ្ញុំព្រះអង្គ ខ្ញុំព្រះករុណា ខ្ញុំកណា កណា ខ្ញុំបាទ ខ្ញុំឯង អញខ្ញុំ ខ្ញុំម្ចាស់ ខ្ញុំ អញ អាត្មា អាត្មាភាព យើង យើងខ្ញុំ ។
  6. សង្ខ្យានាម ដូចជា សតំ រីរយ សតានិ រីរយទ. សហស្សំ រីពាន់ សហស្សានិ រីពាន់ទ. ជាដើម
  7. តទា រីកាលនោះ ឥទានិ រីកាលនេះ អជ្ជ រីថ្ងៃនេះ ឬ នាមសព្ទដែលជាសត្តមីវិភត្តិខ្លះ ដូចជា គមនដ្ឋានេ រីកន្លែងជាទីទៅ ជាដើម
loading…

1,250 total views, 0 views today

Facebook Comments