មេរៀន ទី ២ នាម ១

មេរៀន ទី ២ នាម ១

នាម

បទំ ចតុព្វិធំ វុត្តំ                     នាមាខ្យាតោបសគ្គិកំ

និបាតញ្ចាតិ វិញ្ញូហិ               អស្សោ ខ្លវាភិធាវតិ.

វិញ្ញូជនពោលថា បទ មាន ៤ យ៉ាង គឺ នាម អាខ្យាត ឧបសគ្គ និង និបាត ដូចជា អស្សោ ខលុ អភិធាវតិ(បានឮថា សេះ  រត់លឿន​ណាស់).

អស្សោ = នាម

ខលុ = និបាត

អភិ = ឧបសគ្គ

ធាវតិ = អាខ្យាត

នាម បានដល់ ពាក្យសម្រាប់ហៅអ្វីផ្សេង ៗ ដើម្បីឆ្លើយឆ្លងនឹង​អ្នក​ដទៃ ដូចពាក្យថា មនុស្ស សត្វ ទីកន្លែង វត្ថុ ជាដើម ចែកជា ៣ យ៉ាង គឺ នាមនាម គុណនាម និង សព្វនាម ។

នាមនាម គឺ ពាក្យសម្រាប់ហៅអ្វីផ្សេង ៗ ចែកជា ២ យ៉ាង គឺ

សាធារណនាម បានដល់ ឈ្មោះហៅទូទៅ មិនចំពោះ ដូចជា មនុស្ស សត្វ ទេវតា ឥន្ទ ព្រហ្ម យម យក្ស ជាដើម ។

អសាធារណនាម បានដល់ ឈ្មោះហៅមិនទូទៅ ដៅចំពោះ ដូចជា សិទ្ធត្ថៈ ពិម្ពិសារ សាវត្ថី ជេតវ័ន នាឡាគិរី ជាដើម ។

គុណនាម បានដល់ ពាក្យបំប្លែកនាមឲ្យប្លែក ​ដូចជា ខ្ពស់ ទាប ខ្មៅ ស វែង ខ្លី ជាដើម

សព្វនាម បានដល់ ពាក្យប្រើជំនួសនាមនាម ចែកជា ៣ យ៉ាង គឺ

បឋមបុរស គឺ ពាក្យប្រើជំនួសបុគ្គលដែលយើងនិយាយដល់ ដូចជា គេ គាត់ វា ជាដើម

មធ្យមបុរស គឺ ពាក្យប្រើជំនួសបុគ្គលដែលយើងនិយាយជាមួយ ដូចជា លោក អ្នក ជាដើម

ឧត្តមបុរស គឺ ពាក្យប្រើជំនួសខ្លួនយើងអ្នកនិយាយ ដូចជា ខ្ញុំ ខ្ញុំបាទ នាងខ្ញុំ យើង   ជាដើម

អាខ្យាត បានដល់ ពាក្យកិរិយាសម្តែងទង្វើ ដូចជា ឈរ ដើរ អង្គុយ ដេក គិត និយាយ ធ្វើ ជាដើម

ឧបសគ្គ បានដល់ ពាក្យ ១ ពួក ដែលប្រើចុះខាងមុខនាម និង កិរិយា ដើម្បីបំប្លែកនាមនិងកិរិយានោះឲ្យប្លែកឡើង ។

និបាត បានដល់ ពាក្យ ១ ពួក ដែលស្ថិតនៅចន្លោះប្រយោគ​ដើម្បី​ជួយកែម​ប្រយោគឲ្យមានសេចក្តីពេញលេញឡើង ។

loading…

427 total views, 1 views today

Facebook Comments