មេរៀន ទី ១ អក្ខរវិធី ៦

មេរៀន ទី ១ អក្ខរវិធី ៦

  • ព្យញ្ជនៈទី ១ និង ទី ២ ក្នុងវគ្គទាំង ៥ និង ស អក្សរ ជា អឃោសៈ
  • ព្យញ្ជនៈទី ៣ ទី ៤ និង​ ទី ៥ ក្នុងវគ្គទាំង ៥ និង យ រ ល វ ហ ឡ ជា ឃោសៈ
  • ព្យញ្ជនៈ​ ទី ២ និង ទី ៤ ក្នុងវគ្គទាំង ៥ ជា ធនិត
  • ព្យញ្ជនៈនៅសល់ជា សិថិល

តើមួយណាកើតមុនមួយណា?

និស្សយាទោ សរា​ វុត្តា             ព្យញ្ជនា និស្សិតា តតោ

វគ្គេកជា ពហុត្តាទោ                 តតោ ឋានលហុក្កមា.

១.រៀងនិស្ស័យមុននិស្សិត ព្រោះនិស្សិតត្រូវអាស្រ័យនិស្ស័យទើប​  ប្រចេញសំឡេងបាន ។

២. រៀងចំនួនច្រើនទុកមុនចំនួនតិច គឺ រៀងព្យញ្ជនវគ្គទុកមុខព្យញ្ជនអវគ្គ

រៀងស្រៈឋានមួយមុនស្រៈឋានពីរ

រៀងព្យញ្ជនៈឋានមួយមុនព្យញ្ជនៈឋានពីរ

៣.រៀងតាមលំដាប់ឋាន គឺ ក ពិដាន ច្រមុះ ជាដើមទៅ

៤.រៀងតាមសំឡេងស្រាល គឺ រស្សៈមុនទីឃៈ, អឃោសៈមុនឃោសៈ​, សិថិលមុនធនិត ។

 

loading…

 

639 total views, 1 views today

Facebook Comments