មេរៀន ទី ១ អក្ខរវិធី ២

តត្ថោ ទន្តា សរា​ អដ្ឋ  បណ្តាអក្ខរៈទាំងនោះ អក្ខរៈ មាន ឱ ជាទីបំផុត ឈ្មោះថា ស្រៈ មាន ៨ តួ គឺ អ អា ឥ ឦ ឧ ឩ ឯ ឱ ។

អក្ខរៈទាំង ៨ តួ នេះ ហៅថា ស្រៈ ព្រោះប្រចេញសំឡេង​ខ្លួនឯង​បានផង ព្រោះធ្វើឲ្យព្យញ្ជនៈ​ប្រចេញសំឡេងបានផង ។

ស្រៈទាំង ៨ តួ នេះ ហៅម្យ៉ាងទៀតថា និស្ស័យ ព្រោះជាទី​អាស្រ័យ​របស់ព្យញ្ជនៈ ធ្វើឲ្យព្យញ្ជនៈប្រចេញសំឡេងបាន ។

លហុ មត្តា តយោ រស្សា ស្រៈសំឡេងខ្លី ឈ្មោះថា រស្សស្រៈ មាន ៣ តួ គឺ អ ឥ ឧ ។

អញ្ញេ ទីឃា ស្រៈ ១ ពួកទៀតមានសំឡេងវែង ឈ្មោះថា ទីឃស្រៈ មាន ៥ តួ គឺ អា ឦ ឩ ឯ ឱ ។

ស្រៈចាត់ជាគូ បាន ៣ គូ គឺ

អ អា​ ហៅថា អ-វណ្ណៈ

ឥ ឦ ហៅថា ឥ-វណ្ណៈ

ឧ ឩ ហៅថា ឧ-វណ្ណៈ

ឯ ឱ ជា សំយុត្តសរៈ ស្រៈផ្សំ  គឺ ផ្សំស្រៈ ២ តួចូលគ្នា, អ ផ្សំ ឥ ជា ឯ និង អ ផ្សំ ឧ ជា ឱ ។

 

បើចង់មិនឲ្យឃើញឃោសនា សូមចុចរូបឃោសនាខាងក្រោម

loading…

564 total views, 0 views today

Facebook Comments