មេរៀន ទី ១ អក្ខរវិធី ១

មេរៀនទី ១

អក្ខរវិធី

ខ្លឹមសារស្តីពីអក្សរ

អត្ថោ អក្ខរសញ្ញាតោ សេចក្តីគ្រប់យ៉ាងសម្គាល់ដឹងបានដោយអក្សរ ។

តាមពិត អក្សរផ្សំគ្នាក្លាយជាបទ ច្រើនបទផ្សំគ្នាក្លាយជាប្រយោគ ទើបយល់សេចក្តីបាន ។

ការឆ្លើយឆ្លងគ្នារហូតដល់យល់ខ្លឹមសារគ្នាបាន ត្រូវមានអក្សរជា​ទីតាំង ហេតុនោះទើបត្រូវរៀនអក្សរមុនរៀនខ្លឹមសារផ្សេង ៗ ។

អក្ខរាបាទយោ ឯកចត្តាឡីសំ អក្សរក្នុងភាសាបាលី មាន ៤១ តួ គឺ

អ អា ឥ ឦ ឧ ឩ ឯ ឱ ។

ក ខ គ ឃ ង

ច ឆ ជ ឈ ញ

ដ ឋ ឌ ឍ ណ

ត ថ ទ ធ ន

ប ផ ព ភ ម

យ រ ល វ ស ហ ឡ ំ ។

អក្ខរៈ គឺ អ្វី?

អក្ខរៈ ប្រែ ២ ន័យ គឺ មិនអស់ ១ មិនរឹង ១ ។

អក្ខរៈ ឈ្មោះថា មិនអស់ ព្រោះនិយាយ សរសេរ យ៉ាងណា​ក៏មិនអស់ ។

អក្ខរៈ ឈ្មោះថា មិនរឹង ព្រោះមិនមែនជាវត្ថុដែលចាប់ពាល់បាន ប៉ុន្តែគ្រាន់តែជាសម្តី វោហារ បញ្ញត្តិ ដែលសន្មតហៅប៉ុណ្ណោះ ។

 

 

 

loading…

568 total views, 1 views today

Facebook Comments