មេរៀន ទី ១​ អក្ខរវិធី ៣

ព្យញ្ជនៈ ៣៣ តួ

សេសា ព្យញ្ជនា អក្ខរៈនៅសល់ ឈ្មោះថា ព្យញ្ជនៈ មានទាំងអស់ ៣៣ តួ ចែកជាព្យញ្ជនវគ្គ ២៥ តួ និង ព្យញ្ជនអវគ្គ ៨ តួ ។

ព្យញ្ជនវគ្គមាន ៥ វគ្គ,  វគ្គនីមួយ ៗ មាន ៥ តួ គឺ

ក ខ គ ឃ ង ឈ្មោះ ក-វគ្គ

ច ឆ ជ ឈ ញ ឈ្មោះ ច-វគ្គ

ដ ឋ ឌ ឍ ណ ឈ្មោះ ដ-វគ្គ

ត ថ ទ ធ ន ឈ្មោះ ត-វគ្គ

ប ផ ព ភ ម ឈ្មោះ ប-វគ្គ

ព្យញ្ជនអវគ្គមាន ៨ តួ គឺ យ រ ល វ ស ហ ឡ ំ

ព្យញ្ជនៈ ប្រែថា ធ្វើសេចក្តីឲ្យប្រាកដ ឬ ប្រច្បាស់សេចក្តី  ហៅម្យ៉ាងទៀតថា និស្សិត ព្រោះអាស្រ័យស្រៈទើបប្រចេញ​សំឡេងបាន ។

ចំណែក ហៅថា និគ្គហិត ប្រែថា ដំលើស្រៈ និង ហៅម្យ៉ាងទៀតថា អនុសារ ប្រែថា ទៅតាមស្រៈ គឺ តោងទំរស្សស្រៈ ។

 

 

loading…

714 total views, 1 views today

Facebook Comments