ប្រែសំនួនបាលី ១

១.អចិរំ មិនយូរ
អចិរំ វតយំ កាយោ បឋវឹ អធិសេស្សតិ
ឆុឌ្ឌោ អបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ.

ប្រែលោតប្រយោគ
អចិរំ វត មិនយូរប៉ុន្មាន អយំ កាយោ រីកាយនេះ ឆុឌ្ឌោ ដែលត្រូវគេបោះបង់ចោលហើយ អបេតវិញ្ញាណោ ដែលមានវិញ្ញាណទៅប្រាស់ហើយ អធិសេស្សតិ នឹងដេកសង្កត់ បឋវឹ នូវផែនដី និរត្ថំ កលិង្គរំ ឥវ ដូចយ៉ាងរីអង្កត់ឧសមាន​ប្រយោជ៍​ចេញហើយដូច្នោះ ។

ប្រែរៀងសេចក្តី
មិនយូរប៉ុន្មានរាងកាយនេះនឹងប្រាសចាកវិញ្ញាណត្រូវគេបោះចោលដេកសង្កត់ផែនដីដូចអង្កត់ឧសឥតប្រយោជន៍ដូច្នោះ ។
២.អចិរស្សេវ មិនយូរប៉ុន្មាន

បុណ្ណមុខស្ស បុស្សកោកិលស្ស អបរេន សមយេន អចិរស្សេវ អច្ចយេន ខរោ អាពាធោ ឧប្បជ្ជិ.

ប្រែលោតប្រយោគ
អបរេន សមយេន នៅសម័យតមក អចិរស្សេវ អច្្ចយេន ដោយកាលកន្លងទៅមិន​យូរប៉ុន្មាន អាពាធោ រីជម្ងឺ ខរោ ដាប ឧប្បជ្ជិ កើតឡើងហើយ បុស្សកោកិលស្ស ដល់សត្វ​តាវ៉ៅ​ស បុណ្ណមុខស្ស ឈ្មោះថា បុណ្ណមុខ ។
ប្រែរៀងសេចក្តី
នៅសម័យតមក ដោយកាលកន្លងទៅមិនយូរប៉ុន្មាន សត្វ​តាវ៉ៅ​សឈ្មោះថា បុណ្ណមុខ ក៏បានកើត​ជម្ងឺ​ដាប ។

៣.អច្ចយ កន្លងទៅ, អំណឹះឥតពី,កំហុសភ្លាំងភ្លាត់

ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្វាយិស្សតិ.

ប្រែលោតប្រយោគ
តថាគតោ រីព្រះតថាគត បរិនិព្វាយិស្សតិ នឹងបរិនិព្វាន អច្ចយេន ដោយនូវកាលជាទីកន្លងទៅ មាសានំ នៃខែទ. តិណ្ណំឥតោ មាសតោ អំពីខែនេះ.

ប្រែរៀងសេចក្តី
ដោយកាលកន្លងទៅ ៣​ ខែ តាំងពីខែនេះទៅ ព្រះតថាគតនឹង​បរិនិព្វាន ។

យោ វោ អានន្ទ មយា​ ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ. សោ វោ មមច្ចយេន សត្ថា.

ប្រែលោតប្រយោគ

អានន្ទ ម្នាលអានន្ទ យោ ធម្មោ ច រីធម៌ឯណាផង មយា គឺតថាគត ទេសិតោ សម្តែងហើយ យោ វិនយោ ច រីវិន័យឯណាផង មយា​ គឺតថាគត បញ្ញត្តោ បញ្ញត្តហើយ វោ ដល់អ្នកទ. សោ ធម្មវិនយោ រីធម៌វិន័យនោះ ភវិស្សតិ នឹងជា សត្ថា ជាសាស្តា វោ របស់អ្នកទ. អច្ចយេន ដោយនូវការផុតរលត់ទៅ មម នៃតថាគត ។

ប្រែរៀងសេចក្តី

ម្នាលអានន្ទ ! ធម៌និងវិន័យដែលតថាគតសម្តែងនិងបញ្ញត្តទុកហើយសម្រាប់អ្នកទាំងឡាយ លុះអំណឹះឥតពីតថាគតទៅ ធម៌និងវិន័យនោះនឹងជាសាស្តា​សម្រាប់អ្នកទាំងឡាយ ។

អច្ចយោ មំ ភន្តេ អច្ចគមា យថាពាលំ យថាមុឡ្ហំ យថាអកុសលំ.

ប្រែលោតប្រយោគ

ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន អច្ចយោ រីកំហុសភ្លាំងភ្លាត់ អច្ចគមា គ្របសង្កត់ហើយ មំ នូវខ្ញុំព្រះករុណា យថាពាលំ តាមដែល​ខ្ញុំព្រះករុណាជាមនុស្សល្ងង់ យថាមុឡ្ហំ តាមដែល​ខ្ញុំព្រះករុណា​ជាមនុស្ស​វង្វេងហើយ យថាអកុសលំ តាមដែល​ខ្ញុំព្រះករុណា​ជាមនុស្សមិនឈ្លាស ។

ប្រែរៀងសេចក្តី

បពិត្រលោកម្ចាស់ កំហុសភ្លាំងភ្លាត់បានគ្របសង្កត់​ខ្ញុំព្រះករុណាដោយសារខ្ញុំព្រះករុណាជាមនុស្សល្ងង់ វង្វេង មិនឈ្លាស ។

427 total views, 4 views today

Facebook Comments