ប្រែលោតសព្ទ សីលេន សុគតឹ យន្តិ

sugating_translation

 

សីលេន សុគតឹ យន្តិ              សីលេន ភោគសម្បទា

សីលេន និព្វុតឹ យន្តិ               តស្មា សីលំ វិសោធយេ ។

ប្រែលោតសព្ទ

នរា រីនរៈទ. យន្តិ រមែងទៅ សុគតឹ កាន់សុគតិ សីលេន ព្រោះសីល ។

នរា រីនរៈទ. យន្តិ រមែងដល់ ភោគសម្បទា នូវកិរិយាដល់ព្រមដោយភោគៈទ. សីលេន ព្រោះសីល ឬប្រែថា ភោគសម្បទា រីកិរិយាដល់ព្រមដោយភោគៈ ហោតិ រមែងមាន សីលេន ព្រោះសីល ។

នរា រីនរៈទ. យន្តិ រមែងដល់ និព្វុតឹ នូវកិរិយាចេញចាកគ្រឿងដោតក្រង សីលេន ព្រោះសីល ។

តស្មា ព្រោះហេតុនោះ សមាទាយី រីបុគ្គលអ្នកសមាទាន សីលំ ញ៉ាំងសីល វិសោធយេ គប្បីឲ្យហ្មត់ចត់វិសេស ។

ប្រែដោយអត្ថ

នរជនទាំងឡាយទៅកាន់សុគតិក៏ព្រោះសីល ។

នរជនទាំងឡាយបានភោគសម្បត្តិក៏ព្រោះសីល ឬ មានភោគសម្បត្តិក៏ព្រោះសីល ។

នរជនទាំងឡាយដល់និព្វានក៏ព្រោះសីល ។

ព្រោះហេតុនោះ សមាទាយីបុគ្គលគប្បីជម្រះសីលឲ្យបរិសុទ្ធ ។

វចនត្ថ

និព្វុតិ < និ + វុ + តិ

វុតិតោ និក្ខមនំ និព្វុតិ

កិរិយាចេញចាកគ្រឿងដោតក្រង ឈ្មោះថា និព្វុតិ

និព្វុតិ ឥ. កិរិយាចេញចាកគ្រឿងដោតក្រង, និព្វាន ។

វុតិ ឥ. គ្រឿងដោតក្រង, តណ្ហា ។

វុណាតិ ឯតាយាតិ វុតិ

សម្ពន្ធមាលា

នរា សយកត្តា ក្នុង យន្តិ ៗ អាខ្យាតបទ កត្តុវាចក  សុគតឹ សម្បាបុណិយកម្ម ក្នុង យន្តិ សីលេន ហេតុ ក្នុង យន្តិ

នរា សយកត្តា ក្នុង យន្តិ ៗ អាខ្យាតបទ កត្តុវាចក  ភោគសម្បទា អវុត្តកម្ម ក្នុង យន្តិ សីលេន ហេតុ ក្នុង យន្តិ

នរា សយកត្តា ក្នុង យន្តិ ៗ អាខ្យាតបទ កត្តុវាចក  និព្វុតឹ អវុត្តកម្ម ក្នុង យន្តិ សីលេន ហេតុ ក្នុង យន្តិ

តស្មា ហេតុ ក្នុង វិសោធយេ សមាទាយី ហេតុកត្តា ក្នុង វិសោធយេ ៗ អាខ្យាតបទ ហេតុកត្តុវាចក សីលំ ការិតកម្ម ក្នុង វិសោធយេ

 

loading…

1,846 total views, 4 views today

Facebook Comments