ប្រែលោតសព្ទ យេ សន្តា ២

សព្វេសុ ចក្កវាឡេសុ          យក្ខា ទេវា ច ព្រហ្មុនោ

យំ អម្ហេហិ កតំ បុញ្ញំ          សព្វសម្បត្តិសាធកំ.

ប្រែលោតសព្ទ

យំ បុញ្ញំ រីបុណ្យណា សព្វសម្បត្តិសាធកំ ដែលញ៉ាំងសម្បត្តិ​ទាំង​ពួងឲ្យសម្រេច អម្ហេហិ គឺយើងទ. កតំ​​ ធ្វើហើយ យក្ខា ច រីយក្សទ.ផង ទេវា ច រីទេព្តាទ. ផង ព្រហ្មុនោ ច រីព្រហ្មទ.ផង ចក្កវាឡេសុ ក្នុងចក្រវាឡទ. សព្វេសុ  ទាំងពួង អនុមោទន្តុ សូមអនុមោទនា តំ បុញ្ញំ នូវបុណ្យ នោះ ។

ប្រែដោយព្យញ្ជនៈ

រីបុណ្យណា ដែលញ៉ាំងសម្បត្តិទាំងពួងឲ្យសម្រេច គឺយើងទ. ធ្វើហើយ

រីយក្សទ.ផង រីទេព្តាទ. ផង រីព្រហ្មទ.ផង ក្នុងចក្រវាឡទ. ទាំងពួង សូមអនុមោទនា នូវបុណ្យ នោះ ។

ប្រែដោយអត្ថ

យក្ស ទេព្តា និង ព្រហ្មក្នុងចក្រវាឡទាំងពួង​សូមអនុមោទនា​បុណ្យ​ដែលឲ្យសម្រេចសម្បត្តិទាំងពួងដែលពួកយើងបានធ្វើហើយ ។

វេវចនសព្ទ

ទេវតា មាន ១៤ សព្ទ គឺ តិទស, អមរ, ទេវ, វិពុធ, សុធី, សុរ, មរុ, ទិវោក, អមត, បសគ្គវាសី, និជ្ជរ, អនិមិស, ទិព្វ, ទេវតា

ឋានសួគ៌ មាន ៥ សព្ទ គឺ ទេវលោក, ទិវ, សគ្គ, តិទិវ, តិទសាលយ

អាហារទិព្វ មាន ៣ សព្ទ គឺ បីយូស, អមតំ, សុធា

ភ្នំសិនេរុ មាន ៥ សព្ទ គឺ សិនេរុ, មេរុ, តិទិវាធារ, នេរុ, សុមេរុ

សព្វេ តំ អនុមោទិត្វា          សមគ្គា សាសនេ រតា

បមាទរហិតា ហោន្តុ           អារក្ខាសុ វិសេសតោ ។

ប្រែលោតសព្ទ

សព្វេ យក្ខាទយោ អមនុស្សា រីអមនុស្សទ. មានយក្សជាដើម ទាំងអស់ អនុមោទិត្វា​ លុះអនុមោទនាហើយ តំ បុញ្ញំ នូវបុណ្យនោះ ហោន្តុ ចូរជា សមគ្គា​ ជាអ្នកព្រមព្រៀងគ្នា រតា​ ជាអ្នកត្រេកអរហើយ សាសនេ ក្នុងព្រះសាសនា បមាទរហិតា ជាអ្នកប្រាសចាក​សេចក្តី​ធ្វេស​ប្រហែស អារក្ខាសុ ក្នុងការការពារ សាសនស្ស នូវព្រះ​សាសនា វិសេសតោ ដោយពិសេស ។

ប្រែដោយព្យញ្ជនៈ

រីអមនុស្សទ. មានយក្សជាដើម ទាំងអស់ លុះអនុមោទនាហើយ​ នូវបុណ្យ នោះ ចូរជា ជាអ្នកព្រមព្រៀងគ្នា ជាអ្នកត្រេកអរហើយ ក្នុងព្រះសាសនា ជាអ្នកប្រាសចាកសេចក្តីធ្វេសប្រហែស ក្នុងការការពារ នូវព្រះសាសនា ដោយពិសេស ។

ប្រែដោយអត្ថ

អមនុស្សមានយក្សជាដើមទាំងអស់លុះអនុមោទនាបុណ្យនោះហើយចូរជាអ្នកព្រមព្រៀងគ្នា ត្រេកអរក្នុងព្រះសាសនា គ្មានសេចក្តីធ្វេសប្រហែសក្នុងការការពារព្រះសាសនាដោយពិសេស ។

សព្ទថ្មី

យន្តរថោ បុំ. រថយន្ត

អគ្គិរថោ បុំ. រទេះភ្លើង

អាកាសយានំ នបុំ. យន្តហោះ

ទោចក្កយានំ នបុំ. ម៉ូតូ

ចក្កយានំ នបុំ.​ កង់

បាជេតិ កិ. បើក

គាត់បើកម៉ូតូទៅផ្សារ ។

សោ ទោចក្កយានំ បាជេន្តោ អាបណំ គច្ឆតិ ។

ជិះឡានទៅ  = យន្តរថេន គច្ឆតិ

ជិះរទេះភ្លើងទៅ  = អគ្គិរថេន គច្ឆតិ

ជិះយន្តហោះទៅ  = អាកាសយានេន គច្ឆតិ

ជាតិគាមោ បុំ. ស្រុកកំណើត

ខ្ញុំនឹងជិះឡានទៅស្រុកកំណើតនៅថ្ងៃស្អែក ។

ស្វេ អហំ យន្តរថេន ជាតិគាមំ គមិស្សាមិ

ខ្ញុំនឹងជិះយន្តហោះទៅសហរដ្ឋអាមេរិក ។

អហំ សហរដ្ឋភូតំ អាមេរិករដ្ឋំ   អាកាសយានេន គមិស្សាមិ ។

ខ្ញុំជិះរទេះភ្លើងទៅកំពង់សោម ។

អហំ អគ្គិរថេន កំពង់សោមបទេសំ គច្ឆាមិ

 

loading…

1,187 total views, 0 views today

Facebook Comments