ប្រែលោតសព្ទ ពាហុំ ៣

bahung_trans

៣.នាឡាគិរឹ គជវរំ អតិមត្តភូតំ

ទាវគ្គិចក្កមសនីវ សុទារុណន្តំ

មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ គជវរំ នូវដំរីដ៏ប្រសើរ នាឡាគិរឹ ឈ្មោះថា នាឡាគិរី អតិមត្តភូតំ ដែលជាដំរីចុះប្រេងក្រៃ សុទារុណន្តំ កាចខ្លាំងជាទីបំផុត ទាវគ្គិចក្កមសនិ ឥវ ហាក់បីដូច រីភ្លើងព្រៃ ចក្រាវុធ និង រន្ទះ មេត្តម្ពុសេកវិធិនា ដោយវិធីស្រោចស្រពនូវទឹក គឺ មេត្តា

តន្តេជសា ដោយតេជះនៃវិធីស្រោចស្រពនូវទឹកគឺមេត្តានោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

ប្រែដោយព្យញ្ជនៈ

រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ឈ្នះហើយ នូវដំរីដ៏ប្រសើរ ឈ្មោះថា នាឡាគិរី ដែលជាដំរីចុះប្រេងក្រៃ កាចខ្លាំងជាទីបំផុត ហាក់បីដូច រីភ្លើងព្រៃ ចក្រាវុធ និង រន្ទះ ដោយវិធីស្រោចស្រពនូវទឹក គឺ មេត្តា ដោយតេជះនៃវិធីស្រោចស្រពនូវទឹកគឺមេត្តានោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

វចនត្ថ

គជោ ច សោ វរោ ចាតិ គជវរោ ដំរីដ៏ប្រសើរ

អតិមត្តោ ច ភូតោ ច អតិមត្តភូតោ (គជវរោ)

មេត្តា ឯវ អម្ពុ មេត្តម្ពុ ទឹក គឺ មេត្តា

មេត្តម្ពុស្ស សេកោ មេត្តម្ពុសេកោ កិរិយាស្រោចស្រពនូវទឹក គឺ មេត្តា

សេកោ < សិច + ណ ផ្លាស់ ឥ ជា ឯ, ផ្លាស់ ច ជា ក

មេត្តម្ពុសេកោ ច សោ វិធិ ចាតិ មេត្តម្ពុសេកវិធិ

សុទារុណន្តំ សុដ្ឋុ ទារុណោ សុទារុណោ កាចខ្លាំង

សុទារុណោ អន្តោ យស្ស សោ សុទារុណន្តោ (គជោ)

កាចខ្លាំងជាទីបំផុតរបស់ដំរីណា ដំរីនោះ ឈ្មោះថា កាចខ្លាំងជាទីបំផុត

ទាវគ្គិចក្កមសនី

ទាវេ ជាតោ អគ្គិ ទាវគ្គិ ភ្លើងកើតក្នុងព្រៃ ឬ

ទាវោ ច សោ អគ្គិ ចាតិ ទាវគ្គិ

ទាវគ្គិ ច ចក្កំ ច ទាវគ្គិចក្កំ

ទាវគ្គិចក្កំ អសនិ ទាវគ្គិចក្កមសនិ ផ្លាស់ និគ្គហិត ជា ម ។ និគ្គហិតាទេសសន្ធិ ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់បានឈ្នះដំរីនាឡាគិរីដែលចុះប្រេងកាចសាហាវជាទីបំផុត ដូចភ្លើងព្រៃ ចក្រាវុធ និង រន្ទះ ដោយវិធីស្រោចស្រពទឹក គឺ មេត្តា ដោយតេជះនៃវិធីស្រោចស្រពទឹក គឺ មេត្តានោះ សូមជ័យមង្គលចូរមានដល់អ្នក ។

loading…

1,143 total views, 1 views today

Facebook Comments