ប្រែលោតសព្ទ នមោ តស្ស

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ប្រែលោតសព្ទ

យោ ភគវា រីព្រះមានជោគជាម្ចាស់ ឯណា ឧប្បន្នោ កើតឡើងហើយ លោកេ ក្នុងលោក

នមោ រីកិរិយានមស្សការ អត្ថុ ចូរមាន តស្ស ភគវតោ ដល់ព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ អរហតោ ជាអ្នកកម្ចាត់សត្រូវ គឺ កិលេស សម្មាសម្ពុទ្ធស្ស ជាអ្នកត្រាស់ដឹងឯងដោយប្រពៃ ។

ប្រែដោយព្យញ្ជនៈ

រីព្រះមានជោគជាម្ចាស់ ឯណា កើតឡើងហើយ ក្នុងលោក រីកិរិយានមស្សការ ចូរមាន ដល់ព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ ជាអ្នកកម្ចាត់នូវសត្រូវ គឺ កិលេស ជាអ្នកត្រាស់ដឹងឯងដោយប្រពៃ ។

វចនត្ថ

ភគោ អស្ស អត្ថីតិ ភគវា, ភគោ រីជោគ អស្ស បុគ្គលស្ស របស់បុគ្គលនោះ អត្ថិ មាន ឥតិ ព្រោះហេតុនោះ សោ បុគ្គលោ រីបុគ្គលនោះ ភគវា ឈ្មោះថា អ្នកមានជោគ ។ ភគវន្តុ ចុះ វន្តុ បច្ច័យ ក្នុង តទស្សត្ថិតទ្ធិត ។

កិលេសារយោ អគ្គមគ្គេន ហនតីតិ អរហា អ្នកកម្ចាត់សត្រូវ គឺ កិលេសដោយអរហត្តមគ្គ ។

សម្មា សាមំ ពុជ្ឈតីតិ សម្មាសម្ពុទ្ធោ អ្នកត្រាស់ដឹងឯងដោយប្រពៃ

ប្រែដោយអត្ថ

ខ្ញុំព្រះករុណាសូមនមស្សការព្រះមានជោគជាម្ចាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធដែល​បានកើតឡើងក្នុងលោក ។

បច្ចេកសព្ទថ្មី

ឃដិកា ឥ. ម៉ោង

ខណំ នបុំ. នាទី

អនុខណំ នបុំ. វិនាទី

តួយ៉ាង

ម៉ោង ៥,  ២០ នាទី   ១៥ វិនាទី

១. ប្រើ

បញ្ច ច ឃដិកាយោ,  វីសតិ ច ខណានិ, បណ្ណារស ច អនុខណានិ

២. ប្រើ ឧបរិ

បណ្ណារសានុខណុបរិវីសតិខណុបរិបញ្ចឃដិកាយោ

៣. ប្រើ ឧត្តរ

បណ្ណារសានុខណុត្តរវីសតិខណុត្តរបញ្ចឃដិកាយោ

៤. ប្រើ អធិក

បណ្ណារសានុខណាធិកវីសតិខណាធិកបញ្ចឃដិកាយោ

បារី = ធូមបានំ

ធូមបានំ បិវតិ = ជក់បារី

មា ធូមបានមិធ បិវ

ហាមជក់បារីនៅទីនេះ ។

ខ្ញុំគួរទៅទីនោះ

១.មយា តត្ថ គន្តព្វំ ។

២.មយា តត្ថ គន្តុំ វដ្តតិ ។

៣.តត្ថ គន្តុំ អរហាមិ ។

៤.តត្ថ គមនមរហាមិ ។

ខ្ញុំមិនយល់អ្វីដែលអ្នកនិយាយទេ ។

១.យំ តយា​ វុច្ចតេ តំ ន ជានាមិ ។

២.តយា វុច្ចមានំ ន ជានាមិ ។

គុណធម៌ ៣ ប្រការ មានក្នុងធម៌ នមោ

ភគវតោ សំដៅដល់ មហាករុណាធិគុណ

អរហតោ សំដៅដល់ វិសុទ្ធិគុណ

សម្មាសម្ពុទ្ធស្ស សំដៅដល់ បញ្ញាគុណ

 

loading…

2,095 total views, 0 views today

Facebook Comments