ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៨ វគ្គ ១

 

(សោ មហាបាលោ) រីមហាបាលនោះ (អាហ) ក្រាបទូលហើយថា ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន  កនិដ្ឋភាតា រីប្អូនប្រុស មេ របស់ខ្ញុំព្រះអង្គ អត្ថិ មាន ឥតិ ដូច្នេះ ។

(សត្ថា) រីព្រះសាស្តា (អាហ) ត្រាស់ហើយថា តេនហិ បើដូច្នោះ ត្វំ រីលោក អាបុច្ឆាហិ ចូរលា តំ (កនិដ្ឋភាតរំ) នូវប្អូនប្រុសនោះ ឥតិ ដូច្នេះ ។

សោ (មហាបាលោ) រីមហាបាលនោះ សម្បដិច្ឆិត្វា ទទួលព្រមហើយថា (តុម្ហេហិ វុត្តវចនំ) រីព្រះតម្រាស់ដែលព្រះអង្គត្រាស់ហើយ (ហោតិ) រមែងជា សាធុ ជាព្រះតម្រាស់ញ៉ាំងប្រយោជន៍ឲ្យសម្រេច ឥតិ ដូច្នេះ វន្ទិត្វា ថ្វាយបង្គំហើយ សត្ថារំ នូវព្រះសាស្តា គន្ត្វា ទៅហើយ គេហំ កាន់ផ្ទះ (បុគ្គលំ) ញ៉ាំងបុគ្គល បក្កោសាបេត្វា ឲ្យហៅមកហើយ  កនិដ្ឋំ នូវប្អូនប្រុស អាហ និយាយហើយថា តាត នែប្អូន ធនំ រីទ្រព្យ កិញ្ចិ អ្វី ៗ              សវិញ្ញាណកាវិញ្ញាណកំ ដ៏ប្រព្រឹត្តទៅមួយអន្លើដោយវិញ្ញាណនិងឥតវិញ្ញាណ យំ ឯណា​ អត្ថិ មាន កុលេ ក្នុងត្រកូល ឥមស្មឹ នេះ តំ (ធនំ) រីទ្រព្យនោះ សព្វំ ទាំងពួង (ហោតុ) ចូរជា ភារោ ជាបន្ទុក តវ របស់ប្អូន  ត្វំ រីប្អូន បដិបជ្ជាហិ ចូរគ្រប់គ្រង នំ (ធនំ) នូវទ្រព្យនោះ ឥតិ ដូច្នេះ ។

(សោ កនិដ្ឋោ )រីប្អូនប្រុសនោះ (អាហ) ពោលហើយថា សាមិ បពិត្របង បន ចុះ តុម្ហេ រីបង (កថេថ) កំពុងនិយាយ កឹ (វចនំ) នូវពាក្យអ្វី ឥតិ ដូច្នេះ ។

(សោ មហាបាលោ) រីមហាបាលនោះ (អាហ) ពោលហើយថា អហំ រីបង បព្វជិស្សាមិ នឹងបួស សន្តិកេ ក្នុងសម្នាក់ សត្ថុ របស់ព្រះសាស្តា ឥតិ ដូច្នេះ ។

loading…


243 total views, 2 views today

Facebook Comments