ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៧ វគ្គ ៣

 

(បុច្ឆា) រីសំណួរថា (សត្ថា) រីព្រះសាស្តា (កថេសិ) ត្រាស់ហើយ (អនុបុព្វីកថំ) នូវវាចាជាគ្រឿងពោលតាមលំដាប់ សេយ្យថីទំ ដូចម្តេចខ្លះ? ឥតិ ដូច្នេះ

(វិស្សជ្ជនំ) រីចម្លើយថា (សត្ថា) រីព្រះសាស្តា បកាសេសិ ទ្រង់ប្រកាសហើយ ទានកថំ នូវវាចាជាគ្រឿងពោលនូវទាន សីលកថំ នូវវាចាជាគ្រឿងពោលនូវសីល សគ្គកថំ នូវវាចាជាគ្រឿងពោលនូវសួគ៌ អាទីនវំ នូវទោស ការំ  នូវកិរិយាប្រព្រឹត្តទាប សង្កិលេសំ នូវសេចក្តីសៅហ្មងព្រម កាមានំ នៃកាមទ. អានិសំសំ នូវអានិសង្ស នេក្ខម្មេ ក្នុងការចេញបួស ឥតិ ដូច្នេះ ។

កុដុម្ពិកោ រីកុដុម្ពីក៍ មហាបាលោ ឈ្មោះថា មហាបាល សុត្វា ស្តាប់ហើយ តំ (អនុបុព្វីកថំ) នូវវាចាជាគ្រឿងពោលតាមលំដាប់នោះ ចិន្តេសិ គិតហើយថា បុត្តធីតរោ វា រីបុត្រនិងធិតាទ. ឬ ភោគា វា ឬថា រីភោគៈទ. ន អនុគច្ឆន្តិ តែងមិនទៅតាម (បុគ្គលំ)  នូវបុគ្គល បរលោកំ គច្ឆន្តំ អ្នកកំពុងទៅកាន់បរលោក សរីរំបិ សូម្បីរីសរីរៈ ន គច្ឆតិ តែងមិនទៅ សទ្ធឹ ជាមួយ អត្តនា នឹងខ្លួន កឹ (បយោជនំ) រីប្រយោជន៍អ្វី មេ របស់អញ ឃរាវាសេន ដោយកិរិយានៅគ្រងនូវផ្ទះ (អហំ) រីអញ បព្វជិស្សាមិ នឹងបួស ឥតិ ដូច្នេះ ។

ទេសនាបរិយោសានេ ក្នុងកាលជាទីបំផុតចុះជុំវិញនៃទេសនា សោ(មហាបាលោ) រីមហាបាលនោះ ឧបសង្កមិត្វា ចូលទៅគាល់​ហើយ  សត្ថារំ នូវព្រះសាស្តា យាចិ ទូលសូមហើយ បព្វជ្ជំ នូវការ​បួស ។

អថ គ្រានោះ សត្ថា រីព្រះសាស្តា អាហ ត្រាស់ហើយ នំ (មហាបាលំ) នឹងមហាបាលនោះថា ញាតិ រីញាតិ តេ របស់លោក កោចិ ណាម្នាក់ អាបុច្ឆិតព្វយុត្តកោ អ្នកគួរហើយដល់ភាពជាបុគ្គលដែលលោកគប្បីលា នត្ថិ មិនមានឬ? ឥតិ ដូច្នេះ

loading…


239 total views, 1 views today

Facebook Comments