ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៦ វគ្គ ២

 

តទា ក្នុងកាលនោះ មនុស្សកោដិយោ រីកោដិនៃមនុស្សទ. សត្តវសន្តិ កំពុងរស់នៅ សាវត្ថិយំ ក្នុងក្រុងឈ្មោះថាសាវត្ថី ។

តេសុ (មនុស្សេសុ) ក្នុងចំណោមមនុស្សទ.នោះ មនុស្សា រីមនុស្សទ.  បញ្ចកោដិមត្តា មានកោដិ ៥ ជាប្រមាណ សុត្វា ស្តាប់ហើយ ធម្មកថំ នូវវាចាជាគ្រឿងពោលនូវធម៌ សត្ថុ របស់ព្រះសាស្តា ជាតា ក្លាយហើយ អរិយសាវកា ជាអរិយសាវ័ក, មនុស្សា រីមនុស្សទ. ទ្វេកោដិមត្តា មានកោដិ ២ ជាប្រមាណ សុត្វា ស្តាប់ហើយ ធម្មកថំ នូវវាចាជាគ្រឿងពោលនូវធម៌ សត្ថុ របស់ព្រះសាស្តា ជាតា ក្លាយហើយ បុថុជ្ជនា ជាបុថុជ្ជន ។

កិច្ចានិ រីកិច្ចទ. ទ្វេ ២ នុះឯង អហេសុំ បានមានហើយ អរិយសាវកានំ ដល់អរិយសាវ័កទ. តេសុ មនុស្សេសុ ក្នុងចំណោមមនុស្សទ.នោះ  ។

តេ អរិយសាវកា រីអរិយសាវ័កទ.នោះ ទេន្តិ តែងឲ្យ ទានំ នូវទាន បុរេភត្តំ ក្នុងកាលមុនអំពីកាលនៃភត្ត ។

តេ អរិយសាវកា រីអរិយសាវ័កទ.នោះ គន្ធមាលាទិហត្ថា អ្នកមាន​វត្ថុមានគ្រឿងក្រអូប និងផ្កាកម្រងជាដើមក្នុងដៃ  (បុគ្គលំ) ញ៉ាំងបុគ្គល គាហាបេត្វា ឲ្យកាន់យកហើយ វត្ថភេសជ្ជបានកាទឹ (វត្ថុំ) នូវត្ថុមានសំពត់និងភេសជ្ជៈ  និងទឹកគឺបុគ្គលគប្បីផឹកជាដើម គច្ឆន្តិ តែងទៅ ធម្មស្សវសនត្ថាយ ដើម្បីប្រយោជន៍ដល់កិរិយាស្តាប់នូវធម៌ បច្ឆាភត្តំ ក្នុងកាលក្រោយអំពីកាលនៃភត្ត ។

loading…


173 total views, 4 views today

Facebook Comments