ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១៩ វគ្គ ១

(សោ ថេរោ) រីព្រះថេរៈនោះ ឧយ្យោជេសិ ជូនដំណើរហើយ តេ (ភិក្ខូ) នូវភិក្ខុទ.នោះ (វចនេន) ដោយពាក្យថា អាវុសោ ម្នាលលោកអ្នកមានអាយុទ. វោ រីលោកទ. មា រុច្ចិត្ថ កុំគាប់ចិត្តឡើយ វំ យ៉ាងនេះ វំ (ភាវេ) នាកាលភាវៈយ៉ាងនេះ សន្តេ កំពុងមាន អផាសុកំ រីសេចក្តីមិនស្រួលខ្លួន ភវិស្សតិ នឹងមាន មយ្ហំ ចំពោះខ្ញុំព្រះករុណា កនិដ្ឋោ រីប្អូនប្រុស មយ្ហំ របស់ខ្ញុំព្រះករុណា ទិស្វា ឃើញហើយ តុម្ហេ នូវលោកទ. បុច្ឆិស្សតិ នឹងសួរ អថ (ភាវេ) នាកាលភាវៈយ៉ាងនោះ (សតិ) កំពុងមាន (តុម្ហេ) រីលោកទ.​ អារោចេយ្យាថ គប្បីចែងប្រាប់ មម ចក្ខូនំ បរិហីនភាវំ នូវភាវៈនៃភ្នែកទ.របស់ខ្ញុំព្រះករុណាជាអវយវៈខូចបង់ហើយ អស្ស (កនិដ្ឋស្ស) ដល់ប្អូនប្រុសនោះ ។

សោ (កនិដ្ឋោ) រីប្អូនប្រុសនោះ បហិណិស្សតិ នឹងបញ្ជូនទៅ កញ្ចិ នូវនរណាម្នាក់នុះឯង សន្តិកំ កាន់សម្នាក់ មយ្ហំ របស់ខ្ញុំព្រះករុណា  (អហំ) រីខ្ញុំព្រះករុណា អាគច្ឆិស្សាមិ នឹងមក សទ្ធឹ ជាមួយ តេន (បុគ្គលេន) នឹងបុគ្គលនោះ (តុម្ហេ) រីលោកទ. វន្ទថ ចូរថ្វាយបង្គំ ទសពលំ ច នូវព្រះទសពលផង អសីតិមហាថេរេ ច នូវព្រះមហាថេរ ៨០ រូបទ.ផង វចនេន តាមពាក្យ មម របស់ខ្ញុំព្រះករុណា ឥតិ ដូច្នេះ ។

តេ (ភិក្ខូ) រីភិក្ខុទ.នោះ ថេរំ ញ៉ាំងព្រះថេរៈ ខមាបេត្វា ឲ្យអត់ទោសហើយ បវិសឹសុ ចូលទៅហើយ អន្តោគាមំ កាន់ខាងក្នុងនៃភូមិ ។

មនុស្សា រីមនុស្សទ. តេ (ភិក្ខូ) ញ៉ាំងភិក្ខុទ.នោះ និសីទាបេត្វា ឲ្យគង់ហើយ ទត្វា ប្រគេនហើយ ភិក្ខំ នូវចង្ហាន់ (បុច្ឆឹសុ) សួរហើយថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន គមនាការោ រីអាការគឺដំណើរទៅ អយ្យានំ នៃលោកម្ចាស់ទ. បញ្ញាយតិ តែងប្រាកដ កឹឥតិ ដូច្នេះ ។

(តេ ភិក្ខូ) រីភិក្ខុទ.នោះ (អាហំសុ) ពោលហើយថា ឧបាសកា ម្នាលឧបាសក​និងឧបាសិកាទ.​ អាម ចម្រើនពរ (វំ) រីយ៉ាងហ្នឹង (មយំ) រីអាត្មាភាពទ.​ អម្ហ រមែងជា ទដ្ឋុកាមា ជាអ្នកប្រាថ្នាដើម្បីគាល់ សត្ថារំ នូវព្រះសាស្តា ឥតិ ដូច្នេះ ។

តេ (មនុស្សា) រីមនុស្សទ.នោះ យាចិត្វា អង្វរហើយ បុនប្បុនំ ផ្ទួន ៗ ញត្វា ដឹងហើយ តេសំ (ភិក្ខូនំ) គមនឆន្ទំ នូវបំណងក្នុងដំណើរទៅនៃភិក្ខុទ.នោះនុះឯង អនុគន្ត្វា តាមទៅហើយ បរិទេវិត្វា ខ្សឹកខ្សួលហើយ និវត្តឹសុ ត្រឡប់វិញហើយ ។

98 total views, 0 views today

Facebook Comments