ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៥

 

អនាថបិណ្ឌិកោបិ រីអនាថបិណ្ឌិកក្តី មហាឧបាសិកា វិសាខាបិ រីវិសាខាជាមហាឧបាសិកាក្តី គច្ឆន្តិ តែងទៅ ឧបដ្ឋានំ កាន់ទីជាទីបម្រើ តថាគតស្ស នូវព្រះតថាគត វារេ អស់វារៈទ. ទ្វេ ២ ដង ទិវសស្ស នៃថ្ងៃ និពទ្ធំ ជាប់មិនដាច់ ។

ក៏ (តេ ទ្វេ ជនា​) រីជនទ. ២ នាក់នោះ គច្ឆន្តា កាលទៅ ហោន្តិ រមែងជា តុច្ឆហត្ថា ន គតបុព្វា ជាអ្នកមិនធ្លាប់មានដៃទទេទៅហើយ (ចិន្តនេន) ដោយគំនិតថា ទហរសាមណេរា រីភិក្ខុកម្លោះនិងសាមណេរទ. លោកេស្សន្តិ នឹងរមិលមើល ហត្ថេ នូវដៃទ. នោ របស់យើងទ.  ឥតិ ដូច្នេះ ។

(តេ ទ្វេ ជនា​) រីជនទ. ២ នាក់នោះ គច្ឆន្តា កាលទៅ បុរេភត្តំ ក្នុងកាលមុនអំពីកាលនៃភត្ត (ជនេ) ញ៉ាំងជនទ. គាហាបេត្វា ឲ្យកាន់យកហើយ (អាហារវត្ថូនិ) នូវអាហារវត្ថុទ. ខាទនីយាទីនិ មានវត្ថុគឺបុគ្គលគប្បីទំពាស៊ីជាដើម គច្ឆន្តិ ទើបទៅ,    (គច្ឆន្តា) កាលទៅ បច្ឆាភត្តំ ក្នុងកាលក្រោយអំពីកាលនៃភត្ត (ជនេ) ញ៉ាំងជនទ.       (គាហាបេត្វា) ឲ្យកាន់យកហើយ បញ្ច ភេសជ្ជានិ ច នូវភេសជ្ជៈទ. ៥  យ៉ាង ផង អដ្ឋ បានានិ ច នូវវត្ថុជាគ្រឿងផឹកទ. ៨ យ៉ាង ផង គច្ឆន្តិ ទើបទៅ ។

 បន ក៏ អាសនានិ រីអាសនៈទ. ហោន្តិ រមែងជា  និវេសនេសុ  តេសំ (ទ្វិន្នំ ជនានំ)    ទ្វិន្នំ ទ្វិន្នំ  ភិក្ខុសហស្សានំ និច្ចំ បញ្ញត្តានិ ជាអាសនៈដែលគេក្រាលទុកហើយជានិច្ច  ដើម្បីពាន់នៃភិក្ខុទ.  ពីរពីរ  ក្នុងទីជាទីនៅអាស្រ័យទ. របស់ជនទ. ២ នាក់នោះ

យោ (ភិក្ខុ) រីភិក្ខុណា ឥច្ឆតិ តែងប្រាថ្នា យំ (វត្ថុំ) នូវវត្ថុណា​ អន្នបានភេសជ្ជេសុ ក្នុងចំណោមបាយនិងវត្ថុជាគ្រឿងផឹកនិងភេសជ្ជៈទ. តំ (វត្ថុ) រីវត្ថុនោះ សម្បជ្ជតិ តែងសម្រេច តស្ស(ភិក្ខុនោ) ដល់ភិក្ខុនោះ យថិច្ឆិតំ តាមដែលប្រាថ្នានុះឯង ។

បញ្ហោ រីបញ្ហា ហោតិ រមែងជា តេសុ (ទ្វីសុ ជនេសុ) អនាថបិណ្ឌិកេន កំ ទិវសំ វ សត្ថារំ ន បុច្ឆិតបុព្វោ ជាបញ្ហាដែលគឺអនាថបិណ្ឌិក ក្នុងចំណោមជនទ. ២ នាក់នោះ មិនធ្លាប់ទូលសួរហើយ ចំពោះព្រះសាស្តា អស់ថ្ងៃមួយនុះឯង ។

loading…


198 total views, 3 views today

Facebook Comments