ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១៤ វគ្គ ២

(បុច្ឆា) រីសំណួរថា ចុះ ញាតី រីញាតិទ. ថេរស្ស របស់ព្រះថេរៈ ន (អត្ថិ) រមែងមិនមាននុះឯង តត្ថ (គាមេ) ក្នុងភូមិនោះ  (ជនា) រីជនទ. សាលោហិតា អ្នកប្រព្រឹត្តទៅមួយអន្លើដោយឈាម (ថេរស្ស) របស់ព្រះថេរៈ ន អត្ថិ រមែងមិនមាន តត្ថ (គាមេ) ក្នុងភូមិនោះ (សោ ថេរោ) រីព្រះថេរៈនោះ មន្តេយ្យ គប្បីប្រឹក្សា  សទ្ធឹ​ ជាមួយ កេន នឹងនរណា ឥតិ ដូច្នេះ ។

(វិស្សជ្ជនំ) រីចម្លើយថា (ថេរោ) រីព្រះថេរៈ (មន្តេយ្យ) គប្បីប្រឹក្សា (សទ្ធឹ) ជាមួយ ករជកាយេន នឹងករជកាយ ឥតិ ដូច្នេះ ។

បន ក៏ (សោ ថេរោ) រីព្រះថេរៈនោះ មន្តេន្តោ កាលប្រឹក្សា សទ្ធឹ ជាមួយ ករជកាយេន នឹងករជកាយ វទន្តោ កាលប្រដៅ ភូតកាយំ នូវកាយដែលកើតហើយថា បាលិត ម្នាលបាលិត អាវុសោ អ្នកមានអាយុ (ត្វំ) រីឯង វទេហិ ចូរនិយាយ តាវ សិន (ត្វំ) រីឯង លោកេស្សសិ នឹងរមិលមើល អក្ខី នូវភ្នែកទ. កឹឧទាហុ ឬថា (ត្វំ) រីឯង លោកេស្សសិ នឹងរមិលមើល ពុទ្ធសាសនំ នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ហិ មែនពិត គណនា​ រីការរាប់ អក្ខិកាណស្ស នូវកិរិយាខ្វាក់នៃភ្នែក តវ របស់ឯង នត្ថិ តែងមិនមាន សំសារវដ្តេ ក្នុង សំសារវដ្ត អនមតគ្គស្មឹ ដ៏មានខាងដើមនិងខាងចុងគឺបុគ្គលអ្នកកំពុងទៅតាមមិនដឹងហើយ បន មួយវិញសោត ពុទ្ធសតានិ រីរយនៃព្រះពុទ្ធជាម្ចាស់ទ. ពុទ្ធសហស្សានិ រីពាន់នៃព្រះពុទ្ធជាម្ចាស់ទ. អនេកានិ មិនមែនមួយព្រះអង្គ អតីតានិ កន្លងទៅហើយ  តេសុ (ពុទ្ធេសុ) ក្នុងចំណោមព្រះពុទ្ធជាម្ចាស់ទ.នោះ កពុទ្ធោបិ សូម្បីរីព្រះពុទ្ធជាម្ចាស់មួយព្រះអង្គ (កេនចិ) គឺនរណា ៗ ន បរិច្ឆិន្នោ កំណត់មិនបានហើយ ឥទានិ ក្នុងកាលឥឡូវនេះ មានសំ រីចិត្ត តេ គឺឯង ពទ្ធំ ចងទុកហើយថា (អហំ) រីអញ ន និបជ្ជិស្សាមិ នឹងមិនដេក មាសេ អស់ខែទ. តយោអន្តោវស្សំ រហូតខាងក្នុងនៃរដូវភ្លៀង ឥមំ នេះ ឥតិ ដូច្នេះ តស្មា ព្រោះហេតុនោះ ចក្ខូនិ រីភ្នែកទ. តេ របស់ឯង នស្សន្តុ វា ចូរវិនាសក្តី ភិជ្ជន្តុ វា ចូរបែកធ្លាយក្តី (ត្វំ) រីឯង ធារេហិ ចូរទ្រទ្រង់ ពុទ្ធសាសនំ នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់នុះឯង (ត្វំ) រីឯង មា (ធារេហិ) ចូរកុំទ្រទ្រង់ ចក្ខូនិ នូវភ្នែកទ. ឥតិ ដូច្នេះ អភាសិ បានពោលហើយ គាថា នូវគាថាទ. ឥមា នេះថា

319 total views, 0 views today

Facebook Comments