ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៤ វគ្គ ២

 

សមយេ ក្នុងសម័យ តស្មឹ នោះ សត្ថា រីព្រះសាស្តា បវត្តិតប្បវរធម្មចក្កោ ទ្រង់មានចក្រគឺធម៌ដ៏ប្រសើរ​ដែលព្រះអង្គទ្រង់​ឲ្យប្រព្រឹត្តទៅហើយ គន្ត្វា ស្តេចទៅហើយ អនុបុព្វេន តាមលំដាប់ វិហរតិ តែងប្រថាប់នៅ  ជេតវនមហាវិហារេ ក្នុងវត្តធំឈ្មោះថា​ជេតវ័ន អនាថបិណ្ឌិកេន មហាសេដ្ឋិនា ចតុប្បញ្ញាសកោដិធនំ វិស្សជ្ជេត្វា ការិតេ ដ៏គឺមហាសេដ្ឋី ឈ្មោះថា អនាថបិណ្ឌិក​ចំណាយ​ហើយនូវទ្រព្យមានកោដិ ៥៤ ជាប្រមាណញ៉ាំងជាង ឲ្យសាងហើយ មហាជនំ ទ្រង់ញ៉ាំងមហាជន    បតិដ្ឋាបយមានោ កាលឲ្យតាំងនៅ​ចំពោះ សគ្គមគ្គេ ច ក្នុងផ្លូវនៃសួគ៌ផង មោក្ខមគ្គេ ច ក្នុងផ្លូវនៃធម៌ជា​គ្រឿងរួចផុតផង ។

ហិ មែនពិត តថាគតោ រីព្រះតថាគត វសិ ប្រថាប់នៅហើយ វស្សាវាសំ ប្រថាប់នៅចាំវស្សា កំ មួយនុះ5ឯង និគ្រោធមហាវិហារេ ក្នុងវត្តធំឈ្មោះថានិគ្រោធ មាតិបក្ខតោ អសីតិយា (ញាតិកុលសហស្សេហិ) បិតិបក្ខតោ អសីតិយា (ញាតិកុលសហស្សេហិ) ឥតិ ទ្វេអសីតិញាតិកុលសហស្សេហិ ការិតេ ដ៏គឺពាន់នៃត្រកូលនៃព្រះញាតិ ៨២ ដង ទ. គឺ គឺពាន់នៃត្រកូល​នៃព្រះញាតិទ. ៨០ ខាងប៉ែកនៃព្រះមាតា គឺពាន់នៃត្រកូល​នៃព្រះ​ញាតិទ. ៨០ ខាងប៉ែកនៃព្រះបិតា ទ្រង់ញ៉ាំងជាងឲ្យ​សាង​ហើយ, (វសិ) ប្រថាប់នៅហើយ  (វស្សាវាសេ) ប្រថាប់នៅចាំវស្សាទ. កូនវីសតិ ម្ភៃខ្វះមួយ ជេតវនមហាវិហារេ ក្នុងវត្តធំឈ្មោះថា​ជេតវ័ន        អនាថបិណ្ឌិកេន ការិតេ ដ៏គឺអនាថបិណ្ឌិក​ញ៉ាំង​ជាង​ឲ្យសាងហើយ, (វសិ) ប្រថាប់នៅហើយ  វស្សាវាសេ ប្រថាប់នៅ​ចាំវស្សាទ. បុព្វារាមេ ក្នុងវត្តឈ្មោះថាបុព្វារាម វិសាខាយ សត្តវីសតិកោដិធនបរិច្ចាគេន ការិតេ ដ៏គឺនាងវិសាខាញ៉ាំងជាង​ឲ្យសាងហើយដោយការបរិច្ចាគនូវទ្រព្យមានកោដិ ២៧ ជាប្រមាណ, និស្សាយ ទ្រង់អាស្រ័យ សាវត្ថឹ នូវក្រុងឈ្មោះថាសាវត្ថី វសិ ប្រថាប់នៅហើយ វស្សាវាសេ ប្រថាប់នៅចាំវស្សាទ. បញ្ចវីសតិ ២៥ បដិច្ច ព្រោះទ្រង់អាស្រ័យ ទ្វិន្នំ កុលានំ             គុណមហន្តតំ នូវភាវៈនៃត្រកូលទ. ២ ជាត្រកូលមានគុណធំ  ឥតិ ដោយប្រការៈ​ដូច្នេះ ។

loading…


197 total views, 1 views today

Facebook Comments