ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១០ វគ្គ ១

(សោ មហាបាលោ) រីភិក្ខុឈ្មោះថាមហាបាលនោះ (អាហ) ក្រាប​ទូល​ហើយថា  ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន អហំ រីខ្ញុំព្រះអង្គ បព្វជិតោ បួសហើយ (អត្តនោ) មហល្លកកាលេ ក្នុងកាលនៃខ្លួនជា​មនុស្សចាស់ ន សក្ខិស្សាមិ នឹងមិនអាច បូរេតុំ ដើម្បីបំពេញ គន្ថធុរំ នូវគន្ថធុរៈ បន ប៉ុន្តែ (អហំ) រីខ្ញុំព្រះអង្គ  បូរេស្សាមិ នឹងបំពេញ វិបស្សនាធុរំ នូវវិបស្សនាធុរៈ (តុម្ហេ) រីព្រះអង្គ កថេថ សូមត្រាស់​ប្រាប់ កម្មដ្ឋានំ នូវកម្មដ្ឋាន មេ ដល់ខ្ញុំព្រះអង្គ ឥតិ ដូច្នេះ ។

អថ គ្រានោះ សត្ថា រីព្រះសាស្តា កថេសិ ត្រាស់ប្រាប់ហើយ កម្មដ្ឋានំ នូវកម្មដ្ឋាន យាវ ដរាប អរហត្តា អំពីភាវៈនៃព្រះអរហន្ត អស្ស (មហាបាលស្ស) ដល់ភិក្ខុឈ្មោះថាមហាបាលនោះ ។

សោ (មហាបាលោ) រីភិក្ខុឈ្មោះថាមហាបាលនោះ វន្ទិត្វា ថ្វាយ​បង្គំហើយ សត្ថារំ នូវព្រះសាស្តា បរិយេសន្តោ កំពុងស្វែងរក ភិក្ខូ នូវភិក្ខុទ. អត្តនា សហគាមិនោ  អ្នកទៅជាមួយនឹងខ្លួន​ដោយ​ប្រក្រតី  លភិត្វា បានហើយ សដ្ឋីភិក្ខូ នូវភិក្ខុ ៦០ រូប ទ. និក្ខមិត្វា ចេញ​ទៅ​ហើយ សទ្ធឹ ជាមួយ តេហិ (សដ្ឋីភិក្ខូហិ) នឹងភិក្ខុ ៦០ រូបទ.​នោះ គន្ត្វា ទៅហើយ វីសយោជនសតមគ្គំ អស់ផ្លូវមានរយ​នៃយោជន៍​ម្ភៃជា​ប្រមាណ បត្វា ដល់ហើយ     បច្ចន្តគាមំ នូវភូមិក្បែរ​ជាយដែន មហន្តំ ធំ កំ មួយ  សបរិវារោ អ្នកប្រព្រឹត្តទៅ​មួយ​អន្លើ​ដោយបរិវារ បាវិសិ បានចូលទៅហើយ តត្ថ (គាមេ) ក្នុងភូមិនោះ បិណ្ឌាយ ដើម្បី​បិណ្ឌបាត ។

loading…

 


277 total views, 0 views today

Facebook Comments