ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៩ វគ្គ ២

តស្ស (កនិដ្ឋស្ស) នៅពេលប្អូនប្រុសនោះ  វិវរន្តស្ស កំពុងតែយំនុះឯង (សោ មហាបាលោ) រីមហាបាលនោះ គន្ត្វា ទៅហើយ សន្តិកំ កាន់សម្នាក់ សត្ថុ របស់ព្រះសាស្តា  យាចិត្វា ទូលសូមហើយ បព្វជ្ជំ នូវការបួស លទ្ធប្បព្វជ្ជូបសម្បទោ អ្នកមានបព្វជ្ជានិងឧបសម្បទាដែលខ្លួនបានហើយ វសិត្វា រស់នៅហើយ វស្សានិ អស់រដូវភ្លៀងទ. បញ្ច សន្តិកេ ក្នុងសម្នាក់ អាចរិយុបជ្ឈាយានំ របស់អាចារ្យនិងឧបជ្ឈាយ៍ទ.  វុត្ថវស្សោ អ្នកមានរដូវភ្លៀងដែលខ្លួនរស់នៅហើយ បវារេត្វា បវរណាហើយ ឧបសង្កមិត្វា​ ចូលទៅគាល់ហើយ សត្ថារំ នូវព្រះសាស្តា វន្ទិត្វា ថ្វាយបង្គំហើយ បុច្ឆិ ទូលសួរហើយថា ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន  ធុរានិ រីធុរៈទ. កតិ ប៉ុន្មាន (អត្ថិ) មាន សាសនេ ក្នុងសាសនា ឥមស្មឹ នេះ ឥតិ ដូច្នេះ ។

សត្ថា រីព្រះសាស្តា អាហ ត្រាស់ហើយថា ភិក្ខុ ម្នាលភិក្ខុ ធុរានិ រីធុរៈទ. ទ្វេ ២ នុះឯង ឥតិ គឺ គន្ថធុរំ រីគន្ថធុរៈ វិបស្សនាធុរំ រីវិបស្សនាធុរៈ  (អត្ថិ) មាន (សាសនេ) ក្នុងសាសនា (ឥមស្មឹ) នេះ ឥតិ ដូច្នេះ ។

(សោ មហាបាលោ) រីភិក្ខុឈ្មោះថាមហាបាលនោះ  (បុច្ឆិ )ទូលសួរហើយថា ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន  បន ចុះ គន្ថធុរំ រីគន្ថធុរៈ (ហោតិ) រមែងជា កតមំ ជាធុរៈដូចម្តេច (វិបស្សនាធុរំ) រីវិបស្សនាធុរៈ (ហោតិ) រមែងជា កតមំ ជាធុរៈដូចម្តេច ឥតិ ដូច្នេះ ។

loading…


167 total views, 1 views today

Facebook Comments