ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៨ វគ្គ ៣

(សោ មហាបាលោ) រីមហាបាលនោះ (អាហ) ពោលហើយថា តាត នែប្អូន ធម្មទេសនា​ រីព្រះធម្មទេសនា សត្ថុ របស់ព្រះសាស្តា មយា  គឺបង សុតា ស្តាប់ហើយ ហិ  ព្រោះថា អាទិមជ្ឈបរិយោសានកល្យាណធម្មោ រីធម៌ដ៏ពីរោះក្នុងខាងដើមនិងកណ្តាលនិងទីបំផុតចុះជុំវិញ សត្ថារា គឺព្រះសាស្តា អារោបេត្វា​ ទ្រង់លើកឡើងហើយ តិលក្ខណំ កាន់លក្ខណៈ ៣ សណ្ហសុខុមំ ទាំងពីរោះទាំងល្អិត  ទេសិតោ ទ្រង់សម្តែងហើយ សោ    (ធម្មោ) រីធម៌នោះ (កេនចិ) គឺនរណា ៗ អគារមជ្ឈេ វសន្តេន  ដែលកំពុងរស់នៅត្រង់កណ្តាលនៃផ្ទះ ន សក្កា មិនអាច បូរេតុំ ដើម្បីបំពេញ តាត នែប្អូន អហំ រីបង បព្វជិស្សាមិ នឹងបួស ឥតិ ដូច្នេះ ។

(សោ កនិដ្ឋោ) រីប្អូនប្រុសនោះ (អាហ) ពោលហើយថា ភាតិក បពិត្របងប្រុស អបិច ម្យ៉ាងវិញទៀត (តុម្ហេ) រីបង អត្ថ រមែងជា តរុណា​ ជាអ្នកកម្លោះ តាវ នៅឡើយ (តុម្ហេ) រីបង បព្វជិស្សថ នឹងបួស (អត្តនោ)  មហល្លកកាលេ  ក្នុងកាលនៃខ្លួនជាមនុស្សចាស់ ឥតិ ដូច្នេះ ។

loading…

201 total views, 1 views today

Facebook Comments