ប្រែលោតប្រយោគ បរាភវសូត្រ ៩

១០៧. ឥតិ ហេតំ វិជានាម        អដ្ឋមោ សោ បរាភវោ

       នវមំ ភគវា ព្រូហិ               កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១០៧. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា អដ្ឋមោ ជាហេតុទី ៨ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ នវមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៩ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១០៨.     សេហិ ទារេហិ អសន្តុដ្ឋោ     វេសិយាសុ បទុស្សតិ

ទុស្សតិ បរទារេសុ             តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

(យោ នរោ) រីនរជនណា (ហុត្វា) ជា អសន្តុដ្ឋោ ជាអ្នកមិនស្កប់ហើយ សេហិ ទារេហិ នឹងភរិយារបស់ខ្លួន បទុស្សតិ តែងបំពាន វេសិយាសុ ក្នុងស្រី្តពេស្យាទ. ទុស្សតិ តែងបំពាន បរទារេសុ ក្នុងភរិយារបស់អ្នកដទៃទ. (តំ វេសិយាបរទារប្បទុស្សនំ) រីកិរិយាបំពាននូវស្រី្តពេស្យានិងភរិយារបស់អ្នកដទៃនោះ (តស្ស នរស្ស) របស់នរជននោះ  (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលវិនាស (ឥតិ) ដូច្នេះ ។

អធិប្បាយសព្ទ

អសន្តុដ្ឋ [ន + សំ + តុស+ត] គុ. មិនពេញចិត្ត មិនស្កប់ មិនសន្តោស

បទុស្សតិ [ប+ទុស +យ+តិ] កិ. ប្រទូស, បំពាន

ប្រែដោយអត្ថ

១០៧.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៨ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៩ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១០៨.នរជនជាអ្នកមិនស្កប់នឹងភរិយាខ្លួន តែទៅបំពានស្រ្តីពេស្យានិងភរិយាអ្នកដទៃ ទង្វើបំពានស្រី្តពេស្យានិងភរិយាអ្នកដទៃនោះរមែងជាហេតុនៃបុគ្គលវិនាស ។

loading…

204 total views, 2 views today

Facebook Comments