ប្រយោគបែបក្នុងធម្មបទដ្ឋកថា ២០ ប្រយោគ

ប្រយោគបែប ២០ ប្រយោគ

ប្រែដោយព្យញ្ជនៈ

    លិង្គត្ថៈ    ពុទ្ធស្ស សាវកោ. រីសាវ័ក របស់ព្រះពុទ្ធជាម្ចាស់ ។

កត្តុវាចកៈ សូទោ ឱទនំ បចតិ. រីចុងភៅ កំពុងដាំ នូវបាយ ។

កម្មវាចកៈ សូទេន ឱទនោ បចិយតេ. រីបាយ គឺចុងភៅ កំពុងដាំ ។

ភាវវាចកៈ តេន ភូយតេ. គឺគេ កំពុងនៅ ។

ហេតុកត្តុវាចកៈ សាមិកោ សូទំ ឱទនំ បាចេតិ. រីចៅហ្វាយ ញ៉ាំងចុងភៅ រមែងឲ្យដាំ នូវបាយ ។

ហេតុកម្មវាចកៈ សាមិកេន សូទំ ឱទនោ បាចាបិយតេ. រីបាយ គឺចៅហ្វាយ ញ៉ាំងចុងភៅ រមែងឲ្យដាំ.

សាមិកេន សូទោ ឱទនំ បាចាបិយតេ. រីចុងភៅ គឺចៅហ្វាយ រមែងឲ្យដាំ នូវបាយ ។

និទ្ធារណៈ-និទ្ធារនីយៈ ទ្វេ ព្រាហ្មណស្ស គោណា អត្ថិ, តេសុ (ទ្វីសុ គោណេសុ) ឯកោ មតោ. រីគោទ. ២ របស់​ព្រាហ្មណ៍ មាន ។ ក្នុងចំណោមគោទ. ២ នោះ រីគោមួយ ស្លាប់ហើយ

វិកតិកម្មៈ បុគ្គលោ វិរិយេន អត្តានំ អត្តនោ នាថំ ករោតិ. រីបុគ្គល តែងធ្វើ នូវខ្លួន ឲ្យជាទីពឹង របស់ខ្លួន ដោយសេចក្តីព្យាយាម

គុណវិកតិកត្តា : រាជា អត្តនោ រដ្ឋេ ជនានំ ឥស្សរោ ហោតិ. រីព្រះរាជា រមែងជា ជាធំ ជាងជនទ. ក្នុងប្រទេស របស់ខ្លួន

កិរិយាវិកតិកត្តា : រាជា ជនេហិ មានិតោ ហោតិ. រីព្រះរាជា រមែងជា ជាអ្នកគឺជនទ.​រាប់​អាន​​ហើយ ។

លក្ខណៈ រញ្ញេ អាគតេ, សព្វេ ជនា បក្កមន្តិ. នាកាលព្រះរាជា ស្តេចយាងមកហើយ, រីជនទ. ទាំងពួង ក៏ចៀសចេញទៅ ។

អនាទរៈ  ថេរស្ស និទ្ទំ អនោក្កមន្តស្ស អក្ខិម្ហិ រោគោ ឧប្បជ្ជិ. នៅពេលព្រះថេរៈ មិនឈានចូល កាន់សំណិង, រីរោគ ក្នុងភ្នែក កើតឡើងហើយ ។

តុំមត្ថកត្តា : មយា បព្វជិតុំ វដ្តតិ. រីកិរិយាគឺយើងបួស តែងគួរ ។

កឹ ជាប្រធាន កឹ មេ ឃរាវាសេន រីប្រយោជន៍អ្វីដោយការនៅ គ្រប់គ្រងនូវផ្ទះ មាន ដល់យើង.

យុ-បច្ច័យជាប្រធាន : បុញ្ញត្ថិកានំ អយំ មេ អត្ថោតិ សល្លក្ខេត្វា បុញ្ញករណំ ភារោ ហោតិ. រីកិរិយាកំណត់ថា នេះ រមែងជា ជាប្រយោជន៍របស់យើង ដូច្នេះ ហើយទើបធ្វើនូវបុណ្យ រមែងជា ជាភារៈ របស់ជនទ. អ្នកត្រូវការដោយបុណ្យ ។

សន្មតឈ្មោះ : ញាតកា តស្ស សិទ្ធត្ថោតិ នាមំ ករឹសុ. រីញាតិទ. ធ្វើហើយ នូវឈ្មោះថា សិទ្ធត្ថៈ ដូច្នេះ  ដល់កុមារនោះ ។ រីញាតិទ. ធ្វើហើយ នូវពាក្យថា សិទ្ធត្ថៈ ដូច្នេះ ឲ្យជាឈ្មោះ របស់កុមារនោះ ។

ចិន្តនំ(គំនិត) ឯតស្ស ឯតទហោសិ. រីគំនិតនុះថា…..ដូច្នេះ បានមានហើយ ដល់បុរសនោះ ។

សក្កា ជាភាវវាចកៈ សក្កា គេហំ អជ្ឈាវសន្តេន តយា បុញ្ញានិ កាតុំ. គឺបង ដែលនៅគ្រប់គ្រង នូវផ្ទះ អាច ដើម្បីធ្វើ នូវបុណ្យទ. ។

សក្កា ជាកម្មវាចកៈ ន សក្កា សោ ធម្មោ កេនចិ អគារមជ្ឈេ បូរេតុំ. រីធម៌នោះ គឺអ្នកណា ៗ មិនអាច ដើម្បីបំពេញ ត្រង់កណ្តាលនៃផ្ទះ ។

សន្ទនា :  កាយនុត្ថ ភិក្ខវេ ឯតរហិ កថាយ សន្និសិន្នាតិ.    ម្នាលភិក្ខុទ. ឥឡូវនេះ រីអ្នកទ. រមែងជា ជាអ្នកអង្គុយប្រជុំគ្នាហើយ ដោយវាចាជាគ្រឿងពោល អ្វី  ហ្ន ។ ឥមាយ នាមាតិ បពិត្រព្រះអង្គទ្រង់ចម្រើន ! ឥឡូវនេះ រីខ្ញុំព្រះអង្គទ. រមែងជា ជាអ្នកអង្គុយប្រជុំគ្នាហើយ ដោយវាចាជាគ្រឿងពោល ឈ្មោះ នេះ ។

ប្រែដោយអត្ថ

    លិង្គត្ថៈ    ពុទ្ធស្ស សាវកោ. សាវ័ករបស់ព្រះពុទ្ធជាម្ចាស់ ឬថា ពុទ្ធសាវ័ក ។

កត្តុវាចកៈ សូទោ ឱទនំ បចតិ. ចុងភៅកំពុងដាំបាយ ។

កម្មវាចកៈ សូទេន ឱទនោ បចិយតេ. បាយចុងភៅកំពុងដាំ ។

ភាវវាចកៈ តេន ភូយតេ. គឺគេកំពុងនៅ ។

ហេតុកត្តុវាចកៈ សាមិកោ សូទំ ឱទនំ បាចេតិ. ចៅហ្វាយប្រើ ចុងភៅឲ្យដាំបាយ ។

ហេតុកម្មវាចកៈ សាមិកេន សូទំ ឱទនោ បាចាបិយតេ. បាយត្រូវចៅហ្វាយប្រើចុងភៅឲ្យដាំ.

សាមិកេន សូទោ ឱទនំ បាចាបិយតេ. ចុងភៅ ត្រូវចៅហ្វាយ ប្រើឲ្យដាំបាយ ។

និទ្ធារណៈ-និទ្ធារនីយៈ ទ្វេ ព្រាហ្មណស្ស គោណា, តេសុ ឯកោ មតោ. ​ព្រាហ្មណ៍មានគោ ២ ក្បាល បណ្តាគោ ២ ក្បាលនោះ គោ ១ ក្បាលស្លាប់ហើយ

  វិកតិកម្មៈ បុគ្គលោ វិរិយេន អត្តានំ អត្តនោ នាថំ ករោតិ. បុគ្គលតែងធ្វើខ្លួនឲ្យជាទីពឹងរបស់ខ្លួនដោយសេចក្តីព្យាយាម

គុណវិកតិកត្តា : រាជា អត្តនោ រដ្ឋេ ជនានំ ឥស្សរោ ហោតិ. ព្រះរាជាទ្រង់ជាធំជាងពួកជនក្នុងប្រទេសរបស់ព្រះអង្គ ។

កិរិយាវិកតិកត្តា :  រាជា ជនេហិ មានិតោ ហោតិ. ព្រះរាជាទ្រង់ជា អ្នកត្រូវពួកជន​រាប់​អាន​​ហើយ ។

លក្ខណៈ រញ្ញេ អាគតេ, សព្វេ ជនា បក្កមន្តិ. នាកាលព្រះរាជាស្តេចយាងមក, ជនទាំងពួងក៏ចៀសចេញទៅ ។

  អានាទរៈ ថេរស្ស និទ្ទំ អនោក្កមន្តស្ស អក្ខិម្ហិ រោគោ ឧប្បជ្ជិ. កាលព្រះថេរៈ មិនឈានចូលកាន់សំណិង, រោគក្នុងភ្នែកក៏កើតឡើង ។

តុំ-បច្ច័យជាប្រធាន : មយា បព្វជិតុំ វដ្តតិ. ការដែលយើងបួសទើប គួរ ។

កឹ ជាប្រធាន : កឹ មេ ឃរាវាសេន នឹងមានប្រយោជន៍អ្វីដល់​យើងដោយ​ការ​នៅគ្រប់​គ្រងផ្ទះ.

យុ-បច្ច័យជាប្រធាន : បុញ្ញត្ថិកានំ អយំ មេ អត្ថោតិ សល្លក្ខេត្វា បុញ្ញករណំ ភារោ ហោតិ. កិរិយាកំណត់ថា នេះជាប្រយោជន៍របស់ យើង  ហើយទើបធ្វើបុណ្យចាត់ជាភារៈរបស់ពួកជនដែលត្រូវការ ដោយបុណ្យ ។

សន្មតឈ្មោះ : ញាតកា តស្ស សិទ្ធត្ថោតិ នាមំ ករឹសុ. ពួកញាតិសន្មតឈ្មោះថា សិទ្ធត្ថៈ ដល់កុមារនោះ ។ ពួកញាតិបានសន្មតពាក្យថា សិទ្ធត្ថៈ  ឲ្យជាឈ្មោះរបស់កុមារនោះ ។

ចិន្តនំ(គំនិត) ឯតស្ស ឯតទហោសិ. បុរសនោះបានមានគំនិតនេះថា…. ។

សក្កាជាភាវវាចកៈ សក្កា គេហំ អជ្ឈាវសន្តេន តយា បុញ្ញានិ កាតុំ. បងទោះបីនៅគ្រប់គ្រងផ្ទះ ក៏អាចនឹងធ្វើបុណ្យបាន ។

សក្កា ជាកម្មវាចកៈ ន សក្កា សោ ធម្មោ កេនចិ អគារមជ្ឈេ បូរេតុំ. អ្នកណា ៗ មិនអាចនឹងបំពេញធម៌នោះត្រង់កណ្តាល ផ្ទះបានទេ ។

សន្ទនា :  កាយនុត្ថ ភិក្ខវេ ឯតរហិ កថាយ សន្និសិន្នាតិ.    ម្នាលភិក្ខុទាំងឡាយ !  ឥឡូវនេះ ពួកលោកកំពុងអង្គុយប្រជុំគ្នា ដោយរឿងអ្វីហ្ន ។ ឥមាយ នាមាតិ បពិត្រព្រះអង្គទ្រង់ចម្រើន ! ឥឡូវនេះ ពួកខ្ញុំព្រះអង្គកំពុងអង្គុយប្រជុំគ្នាដោយរឿងឈ្មោះនេះ ។

loading…

242 total views, 2 views today

Facebook Comments