ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃរំដោះមែនឬ?

ដើម្បីជាជំនួយដល់អ្នកជំនាញច្បាប់ ឬ អ្នកនយោបាយឈ្វេងយល់​ឲ្យបានច្បាស់ដល់បទឧក្រិដ្ឋ ២ ប្រភេទផ្សេងគ្នាដែលជា​បទឧក្រិដ្ឋ​ខ្នាតអន្តរជាតិ សូមធ្វើបំណកស្រាយដោយភាសាឧទាហរណ៍ដែល​មិនពឹង​ផ្អែក​​​លើ​សីលធម៌ ឬ ទស្សនវិជ្ជា ឬ តក្កវិជ្ជាណា ៗទេ ប៉ុន្តែ​បកស្រាយពឹង​ផ្អែកទៅលើច្បាប់​ជាតិនិងច្បាប់​អន្តរជាតិ​សុទ្ធ​សាធ

ឧទាហរណ៍ថ្នាក់ជាតិ

១.បុរស ឈ្មោះ កំពុងតែសម្លាប់ប្រពន្ធ ឬ កូនរបស់ខ្លួន ។

២. បុរស ឈ្មោះ នៅពេលឃើញសកម្មភាពសម្លាប់របស់បុរស ឈ្មោះ នោះ ក៏ចូលទៅសម្លាប់​បុរស​​ឈ្មោះ នោះចោល   ព្រោះបុរស ឈ្មោះ កើតចិត្តអាណិតប្រពន្ធ ឬ កូន ។

បំណកស្រាយ

១.បុរស ឈ្មោះ បានប្រព្រឹត្តបទឧក្រិដ្ឋ ឈ្មោះថា  មនុស្សឃាត(Murder) ។

២.បុរស ឈ្មោះ ក៏បានប្រព្រឹត្តបទឧក្រិដ្ឋ ឈ្មោះថា មនុស្សឃាតដែរ  ហេតុអ្វី? ព្រោះបើបុរស ឈ្មោះ ពិតជាមាន​ចិត្តបុណ្យមែន ក៏គួរតែទូរសព្ទប្រាប់ប៉ូលិសដែល​ជាអ្នកអនុវត្ត​ច្បាប់ឲ្យមកចាប់ខ្លួនបុរស ឈ្មោះ នោះទៅ សេចក្តីសម្រេចចិត្ត​របស់បុរស ឈ្មោះ ទៅសម្រេចទោសបុរស ឈ្មោះ ដោយខ្លួន​ឯង ចាត់ជាសេចក្តីសម្រេច​ចិត្តខុសឆ្គង​ទោះសំអាងដោយ​ហេតុផល​នៃសីលធម៌ថា អាណិត​ក៏ដោយ ក៏មិនអាចយក​ជាមូលដ្ឋាននៃ​ភាព​ស្របច្បាប់(legality)ក្នុងការ​សម្លាប់​បុរស ឈ្មោះ បានទេ ។

ឧទាហរណ៍ថ្នាក់អន្តរជាតិ

១.ពួកខ្មែរក្រហមកំពុងតែកាប់សម្លាប់ប្រជាជនខ្លួនឯង ។

២.វៀតណាមនៅពេលឃើញនិងដឹងសកម្មភាពកាប់សម្លាប់របស់ពួកខ្មែរក្រហមហើយក៏ចូលទៅសម្លាប់ឬបណ្តេញពួកខ្មែរក្រហមពីអំណាច ដោយហេតុផលថា ដើម្បីរំដោះជនរងគ្រោះចេញ​ពីការកាប់​សម្លាប់​របស់​ពួក​ខ្មែរក្រហម ។

បំណកស្រាយ

១.ពួកខ្មែរក្រហមបានប្រព្រឹត្តបទឧក្រិដ្ឋ ឈ្មោះថា បទប្រល័យពូជសាសន៍(Genocide) ។

២.វៀតណាមក៏បានប្រព្រឹត្តបទឧក្រិដ្ឋដែរ ប៉ុន្តែឈ្មោះថា បទឧក្រិដ្ឋសង្រ្គាម(War Crime) និង បទឧក្រិដ្ឋឈ្លានពាន រវាងរដ្ឋ(Crime of State Aggression)តាមមតិសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ៣៣១៤ ចុះថ្ងៃទី ១៤ ឆ្នូ ១៩៧៤ ហេតុអ្វី? បើវៀតណាមពិតជា​មាន​ចិត្តបុណ្យត្រូវការជួយរំដោះជនរងគ្រោះ​ខ្មែរមែន វៀតណាមគួរតែ​ប្រាប់រឿង​ការកាប់សម្លាប់​របស់​ពួកខ្មែរក្រហមនេះ​ទៅអង្គការសហ​ប្រជាជាតិ​ដើម្បីចូលទៅចាប់ខ្លួនពួកខ្មែរក្រហមយកទៅកាត់ទោស តាមច្បាប់អន្តរជាតិ ការដែលវៀតណាម​អះអាង​ថាចូលឈ្លាន​ប្រទេស​​កម្ពុជាដើម្បីជួយរំដោះខ្មែរឲ្យរួចផុតពីការកាប់សម្លាប់របស់​ពួកខ្មែរក្រហម​នោះ​មិនអាចយកជាលេសសាង​ភាពស្របច្បាប់​របស់​ខ្លួនក្នុងការឈ្លានពានប្រទេសកម្ពុជាបានទេ ព្រោះខ្វះមូលដ្ឋាននៃ​ច្បាប់​អន្តរជាតិគាំទ្រសេចក្តីសម្រេចចិត្តរបស់វៀតណាម ។

សរុបសេចក្តីមកថា

បទឧក្រិដ្ឋ ២ ប្រភេទ គឺ បទឧក្រិដ្ឋប្រល័យពូជសាសន៍​របស់​ខ្មែរ​ក្រហម និង បទឧក្រិដ្ឋសង្រ្គាម ឬ បទឧក្រិដ្ឋឈ្លានពានរវាងរដ្ឋ​របស់វៀតណាមមានមូលដ្ឋានគតិច្បាប់ផ្សេងគ្នា មិនអាចលើក​យក​សីល​ធម៌ ទស្សនវិជ្ជា ឬ តក្កវិជ្ជាមកជាលេសសំអាង​សាង​ភាពស្រប​ច្បាប់ណាមួយ​ដើម្បីសម្រេច​បទ​ល្មើស​បានទេ  ដូច្នេះ ថ្ងៃទី ៧ មករា ១៩៧៩ ចាត់ជាថ្ងៃអះអាងគតិយុត្តឯកតោភាគី​(unilateral judicial affirmation)របស់​វៀតណាម​ក្នុងការឈ្លានពានប្រទេសកម្ពុជា មិនមែនជាថ្ងៃរំដោះដូចដែល​វៀតណាម​អះអាង​និងខ្មែរខ្លះបន្ទរ​សម្លេង​គាំទ្រនោះទេ ។ សូមអានមតិសម្រេចមហាសន្និបាតលេខ ៣៣១៤

Article 5 មាត្រា ៥

1. No consideration of whatever nature, whether political, economic, military or otherwise, may serve as a justification for aggression. ការពិចារណាលក្ខណៈធម្មជាតិទោះលក្ខណៈផ្នែកនយោបាយ ផ្នែក​សេដ្ឋកិច្ច ផ្នែកយោធា ឬ លក្ខណៈណាមួយ​ក៏ដោយមិន​អាច​យក​ទៅ​ប្រើជាអំណះអំណាងអាងភាពស្របច្បាប់ដើម្បីការចូលឈ្លានពានបានទេ ។

2. A war of aggression is a crime against international peace. Aggression gives rise to international responsibility.

សង្គ្រាមឈ្លានពានជាបទឧក្រិដ្ឋប្រឆាំងនឹងសន្តិភាពអន្តរជាតិ អំពើឈ្លានពាននាំឲ្យកើតទំនួលខុសត្រូវជាអន្តរជាតិ ។

3. No territorial acquisition or special advantage resulting from aggression is or shall be recognized as lawful.

ការបានដែនដី ឬប្រយោជន៍ពិសេសដែល​កើតចេញពីអំពើ​ឈ្លាន​ពាន​​មិនត្រូវឬនឹងមិនត្រូវបានទទួល​ស្គាល់ថាជា​របស់​ស្រប​ច្បាប់ទេ ។

ការធ្វើសន្ធិសញ្ញាផ្សេង ៗដោយអំពើឈ្លានពាន​ចាត់ជាសន្ធិសញ្ញា​ខុសច្បាប់  ព្រោះហេតុនោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារិស ២៣ តុលា ១៩៩១ ទើបតម្រូវឲ្យលុបចោលសន្ធិសញ្ញា​ទាំងនោះ​ ប៉ុន្តែមិនត្រឹមតែមិនលុបចោល​សន្ធិសញ្ញាខុសច្បាប់​អន្តរជាតិ​ទាំងនោះទេ គណបក្សប្រជាជនកម្ពុជាដែលមានវៀតណាម​ជា​ស្ថាបនិកបានធ្វើសន្ធិសញ្ញាផ្សេង ៗ បន្ថែមទៀត និង បានបោះ​បង្គោល​​ព្រំដែន​​រហូត​បានលទ្ធផល ៨៣% ថែមទៀត ចាត់ទុកថា ជាការ​បន្ថែមបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់​មនុស្សជំនាន់ក្រោយ​ដើម្បីតស៊ូ​ដណ្តើមភាពស្របច្បាប់ត្រឡប់មកវិញ ។

1,488 total views, 0 views today

Facebook Comments