កសិករ និង​ ពស់វែក

កស្សកាសិវិសវត្ថុ

រឿងកសិករនិងពស់វែក

ឯកទិវសំ ហិ អញ្ញតរោ កស្សកោ ហេមន្តេ គេហា និក្ខមិត្វា អន្តរាមគ្គេ ឯកំ អាសិវិសំ កេទារមរិយាទាយំ សីតតាយ មរណាសន្នភាវេ និបជ្ជមានមទ្ទស ។

ក៏នៅថ្ងៃមួយក្នុងរដូវរងារកសិករម្នាក់បានចេញពីផ្ទះហើយនៅចន្លោះផ្លូវបានឃើញពស់វែកមួយក្បាលដេកជិតស្លាប់លើភ្លឺស្រែដោយភាពត្រជាក់ ។

សោ តស្មឹ ករុណាយិត្វា ពាហា បគ្គយ្ហ តំ ឧក្ខិបិត្វា អត្តនោ ពាហន្តរេ  ឋបេត្វា តំ ឧណ្ហីកាសិ ។

គាត់អាណិតពស់វែកនោះទើបត្រកងលើកវាឡើងដាក់ក្នុងរង្វង់ដៃរបស់ខ្លួន ធ្វើឲ្យវាកក់ក្តៅ ។

អាសិវិសោ, ឧណ្ហាការេ បដិលទ្ធេ,  ពលវា ហុត្វា តំ កស្សកំ ឌំសិត្វា អារញ្ញំ បាវិសិ ។

ពស់វែកកាលបានទទួលភាពកក់ក្តៅហើយក៏មានកម្លាំង ទើបចឹក​កសិករនោះ រួចក៏លូនចូលព្រៃទៅ ។

កស្សកោ អាសិវេទនំ សន្ធារេតុំ អសក្កន្តោ បច្ឆា កាលមកាសិ ។

កសិករកាលមិនអាចទ្រាំទ្រនូវសេចក្តីឈឺចាប់ដែលកើតពីពឹសបានខាងក្រោយមកក៏ទទួលអនិច្ចកម្មទៅ ។

អយមាខ្យាយិកា ទីបេតិ ពាលស្ស បុញ្ញករណំ ទុក្ខមាវហាតីតិ ។

និទានរឿងនេះបង្ហាញថា ការធ្វើអំពើល្អដល់​ជនពាលតែង​នាំមក​នូវសេចក្តីក្តៅក្រហាយ ។

loading…

វាក្យសព្ទ

ឯកទិវសំ នៅថ្ងៃមួយ

សិសិរំ នបុំ. ហេមន្តោ បុំ. រដូវរងារ

កស្សកោ បុំ. កសិករ

អាសិវិសោ បុំ. ពស់វែក

កេទារមរិយាទា ឥ. ភ្លឺស្រែ

អទ្ទស កិ.= អបស្សិ បានឃើញហើយ

មរណាសន្នភាវោ បុំ. សភាពជិតស្លាប់

អាសិវេទនា ឥ.សេចក្តីឈឺចាប់ដែលកើតពីពឹស

 

1,412 total views, 0 views today

Facebook Comments